ព័ត៌មានជាតិ តើរណ្ដៅ បូមខ្សាច់ ច្បាប់ត្រឹមខេត្ត មានទំហំប៉ុន្មាន?? ហើយជម្រៅប៉ុន្មាន??? និងច្បាប់ ដល់ក្រសួងរ៉ែ និង ថាមពល មានទំហំប៉ុន្មាននិងជម្រៅប៉ុន្មាន?? ចេញផ្សាយបន្ថែម ថ្ងៃទី 22 ខែ Aug ឆ្នាំ 2022 112 ចែករំលែក សូមជួយឧបត្ថម លេខABA.$ 531 939 555{ខេត្តកំពង់ឆ្នាំង}÷ ដោយមានសេចក្តីរាយការ ពីពលរដ្ឋថា នៅក្នុងភូមិ ស្រែខ្ទុម ឃុំអភិវឌ្ឍ ស្រុកទឹកផុស មានការព្រួយបារម្ភអំពីរណ្ដៅដី ដែលមានទំហំជ្រៅ និងធំ បានរាយការណ៍មកឲ្យក្រុមការងារអង្គភាព សារព័ត៌មាន ដើម្បីចុះទៅ ផ្តិតយករូបភាព មកផ្សព្វផ្សាយ ជួយជូនជាដំណឹងទៅដល់ ថ្នាក់ដឹកនាំ ឲ្យបានដឹងថាមាន រណ្ដៅបូមខ្សាច់របស់ឈ្មួញឈ្មោះលោក រិទ្ធ នៅភូមិស្រែខ្ទុម ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានជម្រៅជ្រៅជាង 10 ម៉ែត្រហើយទំហំ គឺធំ ហេីយវែងប្រហែល 500 ម៉ែត្របណ្ដោយ នឹងទទឹងប្រហែល 300 ម៉ែត្រ។ហើយអនាគតទៅ អាចនឹងបាក់ដី ដល់ដីប្រជាពលរដ្ឋជុំវិញ ហើយអាចបង្កឱ្យសត្វពាហនៈ (សត្វគោ សត្វក្របី) របស់ប្រជាពលរដ្ឋ. អាចនឹងធ្លាក់ចូលរណ្ដៅ ដ៏ជ្រៅនេះទៀតផង។ហើយម្យ៉ាងទៀត ថា ក្រុមរថយន្តនេះ តែងតែដឹកច្រើនដាក់លើសតោន បើកបរលេីផ្លូវលំ ផ្លូវក្រាលកៅស៊ូ កណ្តាល ឱ្យខូចផ្លូវជាតិ ផ្លូវចេញពីឃុំក្រាំងល្វា បុកមកផ្សារសាលាលេខប្រាំ ស្រុកកំពង់ត្រឡាច។ ពេលខ្លះ បើកបរ ចេញពីចំណុចការដ្ឋានខ្សាច់តាមផ្លូវក្រាលកៅស៊ូ បុកមកចំណុចថ្នល់ទទឹង ឃុំតាចេស ចូលតាមបណ្ដោយផ្លូវជាតិលេខ 5 បន្តដំណើរទៅរាជធានីភ្នំពេញ និងកន្លែងផ្សេងៗទៀត។នៅ ព្រឹកថ្ងៃទី 21 ខែសីហា ឆ្នាំ 2022 ក្រុមការងារអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី) យើង បានចុះទៅដល់ចំណុចរណ្តៅដីខាងលើហើយ ក៏បានជួបជាមួយអ្នកមើលការខុសត្រូវ លោក ក៏បានឆ្លើយថា រណ្តៅដីរបស់ លោក គឺ មានច្បាប់ទម្លាប់ត្រឹមត្រូវ បេីបងប្អូន អ្នកសារព័ត៌មាន និងមន្ត្រីពាក់ព័ន្ធ ចង់ដឹង ថាមានច្បាប់ ឬ មិនមានច្បាប់ សូមឲ្យទំនាក់ទំនងទៅលោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និង ថាមពលខេត្តកំពង់ឆ្នាំង ទៅដឹងហេីយ..។តែក្រុមការងារយើង មិនបានទទួលឯកសារ បញ្ជាក់ណាពីមេការ ដែលមើលការត្រូវនោះបានទេ ចំណែកលោក រិទ្ធ ត្រូវជាថៅកែ រណ្ដៅដី ដែលជាអតីត ថៅកែ រណ្តៅដី នៅចំណុចទំនប់កុមារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហេីយបច្ចុប្បន្ននេះបានមកប្រកបអាជីវកម្មបូមខ្សាច់ នៅចំណុច ភូមិ ឃុំ ខាងលើននេះ អង្គភាពយើងមិនអាចសុំការ ពន្យល់ និងបញ្ជាក់ឲ្យច្បាស់លាស់ជាងនេះបានទេ។ចំណែកលោក អ៊ុក រស ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 22 ខែសីហា ឆ្នាំ 2022 នេះអង្គភាពយើង ខលតាមលេខទូរសព្ទមិនចូល និងសុំធ្វើសេចក្តី រាយការណ៍និង ពន្យល់ តាមប្រព័ន្ធ តេឡេក្រាមក៏មិនមានការឆ្លើយតបដែរ..។ដូច្នេះជាចុងក្រោយ មានតែសំណូមពរទៅឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ. អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែល ឯកឧត្តម ជា ថ្នាក់ដឹកនាំខេត្ត ដែលប្រជាពលរដ្ឋ. តែងតែគោរព និងស្រឡាញ់ មន្ត្រីរាជការទាំងអស់នៅក្នុងខេត្ត តែងតែសហការ កិច្ចការងារល្អនៅក្នុងខេត្ត. សូមេត្តា ឯកឧត្តម មេត្តាបង្កើតគណៈកម្មាធិការចុះត្រួតពិនិត្យ ចំណុចខាងលើនេះផង. ដើម្បីសុខដុមរមណី របស់ប្រជាពលរដ្ឋរស់នៅភូមិស្រែខ្ទុម ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស៕ 112 ចែករំលែក