ព័ត៌មានជាតិ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ តែងតែចុះផ្ទាល់សុខទុក្ខ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន… ចេញផ្សាយបន្ថែម ថ្ងៃទី 1 ខែ Sep ឆ្នាំ 2022 21 ចែករំលែក {ខេត្តកំពង់ឆ្នាំង}÷ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញចុះពិនិត្យ និងជំរុញសកម្មភាពក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយអាជ្ញាធរក្រុង និងក្រុមប្រឹក្សាសង្កាត់ ជីកស្ដារលូ និងប្រឡាយរំដោះទឹកនៅចំណុចព្រែកបូពាំង ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីបញ្ចៀសកុំឲ្យទឹកលិចភូមិដ្ឋានបងប្អូនប្រជាពលរដ្ឋនៅពេលមានភ្លៀងធ្លាក់ខ្លាំង។កន្លងមកតែងតែសង្កេតឃើញថា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តែងតែចុះផ្ទាល់រាល់ហេតុការណ៍ ដែលកើតឡើង នៅក្នុងមូលដ្ឋាននីមួយៗក្នុងខេត្តកំពង់ឆ្នាំង។ជាពិសេសឯកឧត្តមតែងតែយកចិត្តទុកដាក់រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តកំពង់ឆ្នាំងតាំងតែពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ មកកាន់តំណែងជាអភិបាលខេត្ត ឃើញថា មានការផ្លាស់ប្ដូរជីវភាព របស់ប្រជាពលរដ្ឋ។ ជាពិសេសមានការអភិវឌ្ឍផ្លូវថ្នល់។និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងខេត្ត៕ 21 ចែករំលែក