សមត្ថកិច្ចនគរបាលខេត្តបង្ហាញមុខសញ្ញាចោរលួចចោរឆក់មានស្ថានទម្ងន់ទោសចំនួន ០៩ នាក់ ដែលសមត្ថ កិច្ចបានសហការគ្នាចុះប្រតិ បត្តិការបង្ក្រាបចាប់ខ្លួនបាន
(កំពង់ឆ្នាំង )÷មុខសញ្ញាក្រុមចោរលួចចោរឆក់មានស្ថានទម្ងន់ទោសចំនួន ៩នាក់ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បង្ហា ញមុខនៅល្ងាចថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីសមត្ថកិច្ចសហការគ្នាចុះបង្ក្រា ប និងចាប់ ខ្លួនបាន ក្រោយពីពួកគេធ្វើសកម្ម ភាព នៅក្នុងស្រុកចំនួន ៤ នៃខេត្តកំពង់ ឆ្នាំង ។
លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្ន ង ការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាននិយាយឲ្យដឹងថា អនុវត្តតាមបទបញ្ជារ ឯក ឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិ បាលខេត្តនិងជាគណៈបញ្ជា ការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ទោ ខូវ លីស្នង ការនគរបាល ខេត្តកំពង់ឆ្នាំង
ក្រោយពីមានសកម្មភាពចោរលួចចោរឆក់មានស្ថានទម្ងន់ទោស កើត មាននៅក្នុងខែ០៧ និងខែ០៨ នៅក្នុ ងស្រុកចំនួន ០៤ គឺ ស្រុកកំពង់ត្រ ឡាច, ស្រុកសាមគ្គីមាន ជ័យ ,ស្រុកទឹកផុស និងស្រុករលាប្អៀរ ។ លោកបានដឹកនាំសមត្ថកិច្ចជំនាញបានសហ ការជា មួយនគរបាលស្រុក នគរបាលប៉ុស្តិ៍ពាក់ព័ន្ធ និងករណីមួយចំនួនបានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកណ្ដា ល និងខេត្តកំពង់ ស្ពឺផងដែរ ក្នុងពេលចេញប្រតិ បត្តិការស្រាវជ្រាវរកមុខសញ្ញាជនល្មើសដែលភាគច្រើនធ្វើសកម្មភាពនៅពេលយប់ ដោយប្រើរូបភាព ជិះម៉ូតូធ្លាក់ផ្ដួលម៉ូតូជនរងគ្រោះ ឬឆក់កាបូប ពេលជនរងគ្រោះដួលម៉ូតូពួកវាក៏បាន ទាញកាំបិតដេញកាប់ និងពេលជនរង គ្រោះរត់ចេញហើយនោះ ពួកវាក៏លួចយកម៉ូតូតែម្តង ។
ជាក់ស្ដែងនៅក្នុងអំឡុង ខែ សីហាកន្លងមកថ្មីៗនេះសម ត្ថកិច្ចស្រាវជ្រា វចាប់ខ្លួន បានមុខសញ្ញាខាងលើនេះចំនួន ០៩នាក់ មាន១ឈ្មោះ រិន មិថុនា , ២ ស និមល , ៣ លានថា, ៤ ងន សេងលី , ៥ ប៊ុន រ៉ូស ,៦ ជាសុង , ៧ រ៉េត រ៉ុង ,៨ ហូរ អូន , ៩ យន ពិសី , ពួកគេទាំង ០៩ នាក់នេះ រស់នៅក្នុងឃុំមា.នក (មានោក) ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ ឆ្នាំង ។ វត្ថុតាងដែលសម ត្ថកិច្ចរឹបអូសបានរួមមាន កាំ បិត ១ , ពូថៅ ១ និងម៉ូតូ ០៤ គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ប៉ុលវុទ្ធី បានបញ្ជាក់ឲ្យដឹងទៀតថា ដោយឡែកនៅក្នុងអំឡុងខែ កក្កដា កន្លងមកមុខសញ្ញាដែលធ្វើសកម្មភាពដូចខាង លើនេះ និងលួចគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំង និងក្នុងស្រុករលា ប្អៀរក៏ត្រូវបានសម ត្ថកិច្ចបង្ក្រាបចា ប់ខ្លួនបាន ចំ នួន ០៧ នាក់ផងដែរ ដែលជនល្មើសមួយចំនួន រស់នៅក្នុងស្រុកសាមគ្គីមានជ័យ និងមួយចំនួ នទៀតមកពីស្រុកពញាឮ ខេត្តក ណ្ដាល។ ជនសង្ស័យទាំង ៧ នាក់នេះក៏ត្រូវបានកសា ងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត និងត្រូវបានតុលាការឃុំខ្លួននៅក្នុងពន្ធនា គារខេត្តអស់ ហើយ។
លោកស្នងការរងក៏បានឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងផលលំ បាកមួយ ចំនួន ក្នុងកិច្ចប្រតិ បត្តិការបង្ក្រាបករណីនេះ មុខ សញ្ញាមួយចំនួនជន រងគ្រោះមិនស្គាល់ មុខដោយសារពួកវាធ្វើសកម្មភាពនៅពេលយប់និ ងពេលខ្លះជនរងគ្រោះ មិនបា នរា យការណ៍ជូនសមត្ថកិច្ចនៅកន្លែងកើតហេតុទាន់ពេលវេលា ។
ក្នុងករណីនេះដែរលោកស្នង ការរងនគរបាលខេត្តកំពង់ឆ្នាំងសូមអំពាវ នាវដល់ប្រជា ពល រដ្ឋ ពេលជួបហេ តុការណ៍ដូចខាងលើនេះ ត្រូវរាយ ការណ៍ជូនសមត្ថកិច្ចឲ្យបានទាន់ ពេល វេលា និងពេលទុកដាក់ម៉ូតូត្រូវចាក់សោរក សោរកង់ ឲ្យបានត្រឹមត្រូវដោយមានការប្រុងប្រយ័ត្នខ្ពស់ ៕