របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរព ច្បាប់ចរាណរណ៍ទាំងអស់គ្នា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កុំឲ្យសប្បាយក្លាយជាទុក្ខ..

267

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាគណបក្សប្រជាជនកម្ពុជា បានអញ្ជើញនាំយកនូវទេយ្យវត្ថុប្រគេនព្រះសង្ឃចំនួន ១៩វត្ត ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ក្នុងឱកាសវេនកាន់បិណ្ឌទី ១៣ នៅស្នាក់ការគណបក្សក្រុងបាវិត នាព្រឹកថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធដោយក្តីនឹករលឹក ។

លោកជំទាវកិត្តិបណ្ឌិតក៏បានលើកឡើងថា ពិធីបុណ្យភ្ជុំបិណ្ឌមានជាយូរលង់ណាស់មកហើយ ដែលជាបុណ្យប្រពៃណីជាតិដែលមានរយៈពេលរហូតដល់ ១៥ថ្ងៃ ។ ពិធីបុណ្យនេះទៀតសោត ពុទ្ធបរិស័ទ្ធគឺតែងតែសែនរំលឹកដល់បុព្វការីជន ដូនតា ដែលលះលោកនេះទៅហើយ ឬហៅថា បុណ្យបូជាទេវតា ឬក៏ហៅ ថា បុណ្យថ្វាយព្រះបិតរ ពាក្យនេះខ្មែរយើង ប្រើជា ឈ្មោះព្រះរាជពិធី មួយមានចាក់ទឹកដូងច្រួចសែនរំឭកដល់ពួកបុព្វបុរសក្នុងរាជត្រកូល ហៅថា ថ្វាយព្រះបិតរ ឬ ថ្វាយព្រះបិដរ គឺសែនរំឭក ទៅព្រះញាតិ វង្សានុវង្សដែលសេ្តចទៅកាន់បរលោកហើយ ។

ជាទីបញ្ចប់លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ ៖

១. សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាមិនត្រូវឲ្យបាត់បង់សមាជិកណាម្នាក់ក្នុងឱកាសបិណ្ឌភ្ជុំនេះទេ កុំឲ្យសប្បាយក្លាយជាទុក្ខ ។

២. ជៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន (ទាំងការសេព ការជួញដូរគ្រឿងញៀន និងការសេពគ្រឿងស្រវឹង)

៣. ត្រូវចូលរួមគោរពតាមវិធានការណ៍ ៣ការពារ៣កុំ ទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាជំងឺឆ្លងផ្សេងៗ ចូលក្នុងសហគមន៍ ។

៤. ជៀសឲ្យឆ្ងាយពីការប្រព្រឹត្តនូវល្បែងស៊ីសង ដែលនាំឲ្យអន្តរាយដល់សង្គមជាតិ និងសង្គមគ្រួសារ៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.