ព័ត៌មានជាតិ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អរគុណ.!ដល់កងកម្លាំងទាំងបីប្រភេទ… នៅពេលយប់ ឯកឧត្តម ចុះត្រួតពិនិត្យតាមមូលដ្ឋានទៀត ចេញផ្សាយបន្ថែម ថ្ងៃទី 26 ខែ Sep ឆ្នាំ 2022 55 ចែករំលែក {ខេត្តកំពង់ឆ្នាំង}÷ ទោះជាហត់នឿយ មមាញឹក ក្នុងការងារ បម្រើពេលរកពលរដ្ឋ នៅពេលថ្ងៃ យ៉ាងណាក៏ដោយ ក៏ នៅពេលយប់ ឯកឧត្តម ឆ្លៀតចុះត្រួតពិនិត្យ នៅក្នុងមូលដ្ឋាន ដូចជានាយយប់ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ជាមួយអភិបាលរងខេត្ត និងអភិបាលក្រុងកំពង់ឆ្នាំង បានចុះពិនិត្យមើលស្ថានភាពសន្តិសុខជារួមក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំងក្នុងថ្ងៃភ្ជុំបិណ្ឌ និងពិនិត្យអំពូលសូឡាបំភ្លឺផ្លូវដែលក្រុមការងារបានដំឡើងជូនប្រជាពលរដ្ឋ។ឯកឧត្តម បានថ្លែងប្រាប់ អង្គភាព សារព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានយកអស់កម្លាំងកាយចិត្ត ថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានបានយ៉ាងល្អប្រសើរ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ក្នុងខេត្តមួយ បើមានថ្នាក់ដឹកនាំល្អបែបនេះ សេចក្តីសុខ របស់ប្រជាពលរដ្ឋ ស្នាមញញឹមរបស់ប្រជាពលរដ្ឋចេញពីក្រៅបេះដូង ពិតប្រាកដ មិនមែនជាស្នាមញញឹមក្លែងក្លាយឡើយ៕ អរគុណសន្តិភាព អរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា..។ 55 ចែករំលែក