ព័ត៌មានជាតិ អភិបាលក្រុងថ្មី លោក ហ៊ីង ភ័ព្វមិនា ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាល ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃនេះ.. ចេញផ្សាយបន្ថែម ថ្ងៃទី 4 ខែ Oct ឆ្នាំ 2022 76 ចែករំលែក {កំពង់ឆ្នាំង}÷:នាព្រឹកថ្ងៃ ០៣ ខែ ១០ ឆ្នាំ ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់តំណែង លោក ហ៊ីង ភ័ព្វមិនា ចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលក្រុងកំពង់ឆ្នាំង ជំនួសលោក យ៉ិន សាវេន ដែលត្រូវឡើងកាន់តំណែងជាអភិបាលរងខេត្ត ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកជំទាវ អស់លោក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការសាលាក្រុងជាច្រើនរូបផងដែរ។យោងអនុក្រឹត្យស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ដ្រីរាជការរាជរដ្ឋាភិបាល លេខ ៧០៩ អ.ន.ក្រ តត ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្ទេរភារកិច្ចលោក ហ៊ីង ភ័ព្វមិនា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាល ក្រុងកំពង់ឆ្នាំង។ក្នុងឱកាសប្រកាសតែងតាំង និងផ្ទេរភារកិច្ច ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា ការតែងតាំងអភិបាលក្រុង សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន ហើយក៏ជាការផ្តល់នូវឱកាស និងសេចក្តីទុកចិត្តពីរាជ រដ្ឋាភិបាលផងដែរ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ជាតិ តាមរយៈកម្មវិធីយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងដើម្បីអនុវត្តន៍ឱ្យមានប្រសិទ្ធភាព គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ។ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់លោកអភិបាលក្រុង ដែលទើបនឹងចូលកាន់តំណែង ត្រូវខិតខំប្រឹងធ្វើការបម្រើប្រជាពលរដ្ឋឱ្យបានល្អ ប្រកបដោយសាមគ្គីភាព ពិសេសរក្សាឱ្យបានសន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈនិងសុវត្ថិភាពសង្គម យកចិត្តទុកដាក់ជំរុញបំផុសចលនាប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ពិសេសសកម្មភាពលួចឆក់ ប្លន់ បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម ៕លោកអភិបាលក្រុង ដែលទើបនិងតែងតាំង បានប្តេជ្ញាចិត្ត តាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង នៅតាមមូលដ្ឋាន ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យយបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ដើម្បីបម្រើប្រជាពលរដ្ឋ៕ 76 ចែករំលែក