ព័ត៌មានជាតិ ខ្យល់ព្យុះកន្ត្រាក ធ្វើឲ្យផ្ទះពលរដ្ឋភូមិថ្នល់ឈើទាល ២ខ្នង ត្រូវលិចចូលក្នុងទឹកទាំងស្រុង ខណៈដែលគ្រួសារ១ ប្តីចេញទៅរកខ្យង និងមួយគ្រួសារទៀត ជាស្ត្រីមេម៉ាយបានអ្នកជិតខាងជួយសង្គ្រោះរួមទាំងសមាជិក ០៨នាក់… ចេញផ្សាយបន្ថែម ថ្ងៃទី 4 ខែ Oct ឆ្នាំ 2022 26 ចែករំលែក (កំពង់ឆ្នាំង):នៅយប់វេលាម៉ោង៩-១០ យប់ថ្ងៃទី០៣ ខែ១០ ឆ្នាំ២០២២ មានករណីខ្យល់ព្យុះកន្ត្រាក់ ភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង បានបណ្ដាលឱ្យលំនៅដ្ឋានប្រជាពលរដ្ឋ ២ខ្នង ត្រូវបានដួលរលំលិចក្នុងទឹកទាំងស្រុង ម្ចាស់ផ្ទះមួយគ្រួសារជាស្ត្រីមេម៉ាយ បានរត់ដឹកដៃកូនចេញពីក្នុងផ្ទះ មកឡើងលើផ្ទះអ្នកជិតខាង ដើម្បីគេចពីគ្រោះថ្នាក់ និងមួយគ្រួសារទៀតប្ដីចេញទៅរកខ្យងនៅពេលយប់។សូមបញ្ជាក់ថាក្នុងខេត្តការណ៍នេះមិនបណ្ដាលឲ្យមានប៉ះពាល់អាយុជីវិតពលរដ្ឋឡើយ ដោយបានអ្នកជិតខាងជួយសង្គ្រោះទាន់ពេលវេលា រួមទាំងជីវិតមនុស្ស ៨នាក់ នៃសមាជិកទាំងពីរគ្រួសារផងដែរ ប៉ុន្តែទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវរងការខូចខាតទាំងស្រុង បច្ចុប្បន្នអាជ្ញាធរឃុំកំពង់តែមមាញឹក ក្នុងការជួយសង្គ្រោះ។១-ឈ្មោះ នាង សុជា ស្ត្រីមេម៉ាយ អាយុ៥២ឆ្នាំ រស់នៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក (មានចៅចំនួន៣នាក់ អាយុ ៩ -៧ -៤ឆ្នាំ) ក្នុងហេតុការណ៍ខ្យល់ព្យុះ រូបគាត់បាននាំចៅទាំងបីហក់ចូលទឹកចេញពីលំនៅដ្នាន ហែលទឹកទៅកាន់ផ្ទះកូននៅជិត គេចពីខ្យល់ព្យុះ ។២- ឈ្មោះ តន សារ៉ា ប្តីអាយុ៣៦ឆ្នាំ ប្រពន្ធឈ្មោះ ហាក់ ម៉ាប់ អាយុ៣១ឆ្នាំ មានកូន៣នាក់ ក្នុងហេតុការណ៍ ប្ដីបានចេញដំណើរទៅរកខ្យងតាំងពីក្បាលព្រលប់ អ្នកជិតខាងនៅពេលឃើញផ្ទះភ្លូកចូលក្នុងទឹក ក៏បានទៅជួយសង្គ្រោះ អ្នកជួយត្រូវរលក ខ្យល់ វៃធ្លាក់ទឹក ប៉ុន្តែមិនមានបញ្ហាដល់ជីវិតឡើយ។-សូមបញ្ជាក់ថាក្រុមគ្រួសារក្រីក្រទាំង២ មិនមានគ្រោះថ្នាក់ដល់ជីវិតទេ៕ 26 ចែករំលែក