ឯកឧត្តម នាយឧត្តមសេនីយ៍កិតិ្តបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងខេមរៈភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការអង្គរក្ស និងឯកឧត្តម អ៊ូច ភា គណៈអភិបាលខេត្តតាកែវ និងរដ្ឋបាលព្រៃឈើនៃក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុកបាទី រដ្ឋបាលឃុំក្រាំងឆ្នង់…
សូមបញ្ជាក់ថា បន្ទាប់ពីបានទទួលនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែសីហាឆ្នាំ២០២២ បានបញ្ជាឱ្យបញ្ជាការដ្ឋានអង្គរក្សបញ្ជូនកម្លាំងចំនួន១២២៥នាក់ និងគ្រឿងចក្ររាប់សិបគ្រឿង ចុះឈួស ឆាយកាយ កប់ សម្អាតដី ដាំកូនឈើប្រណិត និងជីកស្រះចំនួន២ និង អាងស្តុកទឹកធំនៅចំកណ្តាល១កន្លែងដែលអាចស្រោចស្រប់កូនឈើនូវរដូវប្រាំងដោយគ្មានបញ្ហាចោទ ព្រមទាំង ដាំបង្គោលថ្ម និងព័ទ្ធលួសបន្លារ ជុំវិញផ្ទៃដី៥៣០ហិកតា ហើយបានដាំកូនឈើឡើងវិញនៅតំបន់ភ្នំតាម៉ៅ មកដល់បច្ចុប្បន្ននេះអនុវត្តន៍បានសម្រេចលទ្ធផលដូចខាងក្រោម ដាំកូនឈើបានចំនួន១៥៧,៩៥១ដើម សម្អាតដី បានចំនួន ៥៣០ ហិកតា ជីកស្រះបានចំនួន ២កន្លែង ជីកអាងស្តុបទឹកបានចំនួន១កន្លែង ធ្វើរបងដាំបង្គោលថ្មបានចំនួន ៥ . ០២៩ ដើម និងព័ទ្ធលួសបន្លាបានប្រវែង ៥០ ២៨០ ម៉ែត។
ក្រោយពីបានបញ្ចប់បេសកកម្ម យ៉ាងល្អដោយជោគជ័យ របស់បញ្ជាការដ្ឋានអង្គរក្ស និងដោយមានចំណារដ៏ខ្ពង់ខ្ពស់ បានឃើញ និងសូមកោតសរសើររបស់សម្ដេចតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី លើរបាយការណ៍ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ រួចមក បញ្ជាការដ្ឋានអង្គរក្ស ត្រូវរៀបចំកម្លាំង និងគ្រឿងចក្រដើម្បីត្រឡប់ចូលអង្គភាពវិញ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២២។
សូមប្រគល់ជូនទៅអាជ្ញាធរដែនដី រួមមាន រដ្ឋបាលខេត្តតាកែវ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ,មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ រដ្ឋបាលស្រុកបាទី រដ្ឋបាលឃុំក្រាំងឆ្នង់ និងរដ្ឋបាលឃុំកណ្ដឹង ដើម្បីគ្រប់គ្រងថែទាំបន្ត។