ព័ត៌មានជាតិ លោក ឈួន ចាន់ណា ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាល ស្រុកសាមគ្គឺមានជ័យ ខេត្តកំពង់ឆ្នាំង ចេញផ្សាយបន្ថែម ថ្ងៃទី 13 ខែ Oct ឆ្នាំ 2022 54 ចែករំលែក (ខេត្តកំពង់ឆ្នាំង)÷ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៉ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ប្រធានក្រុមប្រឹក្សាខេត្តនាព្រឹកថ្ងៃ ១២ ខែ ១០ ឆ្នាំ ២០២២នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់តំណែង លោក ឈួន ចាន់ណា ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាល ស្រុកសាមគ្គឺមានជ័យ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកជំទាវ អស់លោក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការសាលាស្រុក ជាច្រើនរូបផងដែរ។យោងប្រកាសស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុក្រឹត្យ លេខ ៧០៩ អនក្រ តត ចុះថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២២សម្រេច ផ្ទេរភារកិច្ច លោក ឈួន ចាន់ណាឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ។មានប្រសាសន៍សំណេះសំណាលក្នុងឱកាសប្រកាសតែងតាំងនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា ការតែងតាំងអភិបាលស្រុក សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន ហើយក៏ជាការផ្តល់នូវឱកាស និងសេចក្តីទុកចិត្តពីរាជ រដ្ឋាភិបាលផងដែរ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ជាតិ តាមរយៈកម្មវិធីយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងដើម្បីអនុវត្តន៍ឱ្យមានប្រសិទ្ធភាព គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ។ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់លោកអភិបាលស្រុកដែលទើបនឹងចូលកាន់តំណែង ត្រូវខិតខំប្រឹងធ្វើការបម្រើប្រជាពលរដ្ឋឱ្យបានល្អ ប្រកបដោយសាមគ្គីភាព ពិសេសរក្សាឱ្យបានសន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈនិងសុវត្ថិភាពសង្គម យកចិត្តទុកដាក់ជំរុញបំផុសចលនាប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ពិសេសសកម្មភាពលួចឆក់ ប្លន់ បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម ។លោកអភិបាលស្រុកសាមគ្គឺមានជ័យ ដែលទើបនិងតែងតាំង បានប្តេជ្ញាចិត្ត តាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង នៅតាមមូលដ្ឋាន ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យយបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ដើម្បីបម្រើប្រជាពលរដ្ឋ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានក្រើនរំលឹក ដល់អភិបាលក្រុងស្រុកទាំង៨នៅទូទាំងខេត្ត ឲ្យបន្តបង្ក្រាបល្បែងស៊ីសង និងបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ។ ការក្រើនរំលឹករបស់ឯកឧត្តម ដូចនេះ បានធ្វើឡើង នៅក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការរបស់លោក ឈួន ចាន់ណា ជាអភិបាលស្រុកសាមគ្គីមានជ័យ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ។ឯកឧត្តម អភិបាលខេត្ត បានបន្តថា អភិបាលក្រុង ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព ដែលក្នុងនោះត្រូវលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន។ ពីព្រោះល្បែងស៊ីសង មិនបានចំណេញដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាននាំឲ្យប្រជាពលរដ្ឋដែលងុបនឹងល្បែងត្រូវលក់គោ លក់ក្របី ផ្ទះសំបែង ខាតពេលវេលារកស៊ី ធ្វើឲ្យបែកបាក់គ្រួសារនិងប៉ៈពាល់ដល់អនាគតកូនចៅ ដោយសារតែការចាញ់ល្បែងនេះ ។ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំ ដល់គណៈអភិបាល និង ក្រុមប្រឹក្សាស្រុក ត្រូវតែរួបរួមសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានល្អ ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវលើគ្រប់វិស័យ ជាពិសេសការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរឡើង។គួរបញ្ជាក់ថា លោក ឈួន ចាន់ណា ជាអភិបាលរងស្រុកសាមគ្គីមានជ័យ ត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំង ជាអភិបាលស្រុក ជំនួសលោក វន ស៊ីថា ដែលត្រូវបានតែងតាំង ជាអភិបាលស្រុកកំពង់ត្រឡាច ៕ 54 ចែករំលែក