ព័ត៌មានជាតិ លោក សុខ សុភ័ណ្ឌ មេប៉ុស្តិ៍នគរបាល រដ្ឋបាល ផ្សារឆ្នាំង សូមធ្វើការបកស្រាយបំភ្លឺចំពោះ ការលើកឡើងចោទប្រកាន់មួយ..ពីសង្គម facebook page …. ចេញផ្សាយបន្ថែម ថ្ងៃទី 16 ខែ Oct ឆ្នាំ 2022 91 ចែករំលែក {ខេត្តកំពង់ឆ្នាំង}÷ មានការចោទប្រកាន់ តាមរយៈបណ្ដាញព័ត៌មាន facebook page មួយ ឈ្មោះ(ឆ្លង ដែន is with ប្រចាំខេត្តតាកែវ កណ្តាល កំពង់ស្ពឺ) ទៅលើមន្ត្រីនគរបាលប្រចាំការនៅប៉ុស្តិ៍សង្កាត់ រដ្ឋបាល ផ្សារឆ្នាំង និងមន្ត្រីនគរបាល ជើងទឹក ដែល ជាមន្ត្រីរបស់រដ្ឋ មន្ត្រីសាធារណៈបម្រើប្រជាពលរដ្ឋដោយស្មោះ។#ដែលមានខ្លឹមសារដូចខាងក្រោម🔜( សូមលោកស្នងការ នគរបាលខេត្តកំពង់ឆ្នាំង មេត្តាជួយត្រួតពិនិត្យមើល មន្ត្រី នគរបាលជើងទឹក និង មន្ត្រីនគរបាលប៉ុស្តិ៍ផ្សារឆ្នាំង ក្រោម ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន បានយកស្នាក់ការប៉ុស្តិ៍ ធ្វើដាក់កន្លែងអាជីវកម្ម ដាក់លក់ដូរ ផ្ញើរឡាន និងផ្ញើម៉ូតូ យ៉ាងណាអធិបតេយ្យសូម្បី តែ បន្ទប់ទឹក ក៏មិនលើកលែង ពួកគាត់លែងគិតគូរពីសុវត្ថិភាពប្រជាពលរដ្ឋនាំគ្នាប្រឹងលក់ដូរដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន សូមលោកស្នងការជួយពិនិត្យមើលមន្ត្រីប៉ុស្តិ៍ផ្សារក្រោមផង}។ជាក់ស្តែង..នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ លោក សុខ សុភ័ណ្ឌ មេប៉ុស្តិ៍ នគរបាទរដ្ឋបាល សង្កាត់ ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងករណីការចោទប្រកាន់ ពី facebook page ខាងលេីនោះ។លោកបានធ្វើការបកស្រាយបំភ្លឺ តាមទូរស័ព្ទ មកដល់អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំ ថា÷លោកសុំធ្វើការ បដិសេធ ទាំងស្រុង ការចោទប្រកាន់ តាមរយៈបណ្ដាញព័ត៌មានមួយនោះ គឺ ជារឿងមិនពិតនោះទេ។ហេីយលោក បានធ្វើការបកស្រាយយ៉ាងច្បាស់លាស់ពិតប្រាកដ បន្តទៀតថា÷ ក្រុមរថយន្តមួយចំនួនតូចដែលរត់តាក់ស៊ី និងរថយន្តអ្នកធ្វើដំណើរផ្ទាល់ខ្លួន និងម៉ូតូ ដែលធ្វេីដំណេីរឆ្លង ទៅស្រុកកំពង់លែង គឺ សុំ ទីធ្លា កន្លែងប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ ផ្សារឆ្នាំង ដាក់ផ្ញើរដើម្បីសុវត្ថិភាព ទ្រព្យសម្បត្តិ របស់ពួកគាត់ តែប៉ុណ្ណោះ ។លោកបន្តទៀតថា÷ មិនមែនធ្វេីអាជីវកម្ម ដាក់ផ្ញើរថយន្ត យកលុយ ដូចការចោទប្រកាន់នោះឡើយ។សូមបញ្ជាក់ថែមទៀតថា÷ {លុយដែលម្ចាស់ម៉ូតូ និងម្ចាស់រថយន្តបាបានផ្តល ឲ្យដល់មន្ត្រីប៉ុស្តិ៍ដែលប្រចាំការមើលការខុសត្រូវទ្រព្យសម្បត្តិ របស់ពួកគាត់នោះ គឺជាលុយជូនជាសុគន្ធ បន្តិចបន្តួចដោយចិត្តស្មោះ តែប៉ុណ្ណោះ គ្មានការបង្គាប់ ឬ កំណត់ឡេីយ។ចំណែកម៉ូតូខ្លះបានផ្ញើរចាប់ទៅ៣ថ្ងៃ ទៅ ៥ថ្ងៃ ១០ថ្ងៃ ដូច្នេះលោកត្រូវតែធ្វើសំបុត្រកឹប ដេីម្បីសម្គាល់ម៉ូតូណាម្ចាស់ណា តែប៉ុណ្ណោះ ។ ដើម្បីងាយស្រួលកំណត់ចំណាំ ឲ្យទៅម្ចាស់ វិញ ពេលគាត់ត្រឡប់ពីស្រុកកំពង់លែងមកយកម៉ូតូរបស់គាត់។ ហើយណាមួយខ្លាច មានការភាន់ច្រឡំ ម៉ូតូ។ហើយបើតាមអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)ទទួលបាន ពីប្រជាពលរដ្ឋនៅជុំវិញប៉ុស្តិ៍ ថា÷លោក សុខ សុភ័ណ្ឌ ជាមេប៉ុស្តិ៍ដ៏ល្អ ជាប៉ូលីស ដែលមានការគោរពស្រឡាញ់ ពីបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន លោកតែងតែដឹកនាំ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ សង្កាត់ ផ្សារឆ្នាំង ការពារ សន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និង ពន្យល់ដល់ពលរដ្ឋ ដែលគ្រប់អាយុឲ្យមកធ្វើអត្តសញ្ញាណប័ណ្ណ និងពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឱ្យពួកគាត់មកថតដើម្បី បានអត្តសញ្ញាណប័ណ្ណថ្មី។សូមបញ្ជាក់មន្ថែមទៀតផងដែរថា÷ តាមដែលអង្គភាពសារព័ត៌មាន{របាយការណ៍ថ្មី}យើងទទួលបានកន្លងមក លោក សុខ សុភ័ណ្ឌ មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារឆ្នាំង តែងតែ ចេញសកម្មភាព ដឹកនាំកម្លាំងចុះល្បាត ការពារសុវត្ថិភាពជូនពលរដ្ឋបានល្អណាស់។ហើយបើតាម មជ្ឈដ្ឋានជាទូទៅ ដែលបានលើកឡើងតាមតុកាហ្វេថា÷ វប្បធម៌ និងទម្លៀមទម្លាប់ខ្មែរយេីងកាន់សាសនាព្រះពុទ្ធ ខែបុណ្យខែទាន ការជូនសុគន្ធ ជាថវិកាក្តី ជាសម្ភារៈក្តី បន្តិច បន្តួច គឺ ជាការ ប្រពៃណាស់ មិនមែន ជាអំពើពុករលួយឡើយ គឺជាការជូនដោយស្ម័គចិត្ត ដែលគេហៅថា÷ មនុស្សធម៌ ឬ ទាន…..។ល។ដោយ លោក ប៊ុន ធីម ចាងហ្វាង(របាយការថ្មី)031939555/088 6000069/010 33 82 99 91 ចែករំលែក