ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបញ្ជូនជនសង្ស័យជាស្រ្តីនាក់ទៅកាន់តុលាការពីបទករណីលួច (ខ្សែរក) នៅកន្លែងទូមាសក្នុងតូបផ្សារឆ្នាំង
កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជូនជនសង្ស័យជាស្រ្តីម្នាក់បន្លំលួចខ្សែកមាស ពីតូបលក់មាសក្នុងផ្សារឆ្នាំង ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ទៅកាន់តុលាការខេត្តកំពង់ឆ្នាំងហើយ។
ក្រោយពីបានទទួលរបាយការណ៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទីព្រឹកពីលោកវរសេនីយ៍ត្រី សុខ សុភ័ណ្ឌ នាយប៉ុស្តិ៍ផ្សារឆ្នាំង អំពីហេតុការណ៍ខាងលើ នៅចំនុចតូបលក់មាសរបស់ ជនរងគ្រោះឈ្មោះប៊ូ ផល្លា ក្នុងផ្សារឆ្នាំងស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង កើតមានករណី អំពើលួចខ្សែកមាសរបស់ជនរងគ្រោះខាងលើ។
បង្ករឡើងដោយជនសង្ស័យឈ្មោះហម ឌី ភេទស្រី អាយុ៥៥ឆ្នាំ ទីលំនៅភូមិដើមជ្រៃ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពរួចមក បានមួយចំអិនកំពិស។ និងដកហូតវត្ថុតាងបានទូរស័ព្ទដៃ០១គ្រឿង
ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើរួចមក លោកអធិការក្រុងកំពង់ឆ្នាំង បានចាត់តាំង លោកវរសេនីយ៍ត្រីសុខ សុភ័ណ្ឌ ជាមន្ត្រីនគរបាលយុត្តិធម៌ដឹកនាំកម្លាំងចុះពិនិត្យ និងស៊ើបអង្កេតស្រាវជ្រាវករណីខាងលើបន្តទៀតក្រែងមានបក្សពួកនៅសេសសល់ ។
ក្រោយពីសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងសួរចំលើយ ជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តនៅករណីខាងលើពិតប្រាកដមែន។
ក្រោយពីចំលើយសារភាពរួចមកកំលាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងត្រូវបានបញ្ជូនបន្តតាមនិតិវិធីច្បាប់ ៕