ព័ត៌មានជាតិ យុត្តិធម៌ត្រូវតែមាន ចំពោះជនរងគ្រោះ ! រដ្ឋមន្រ្តីក្រសួង ព័ត៌មាន ស្នេីអាជ្ញាធរឆ្លេីយតបឱ្យបានរហ័ស ករណីជនបង្កបើកបរទាំងស្រវឹង លើស ល្បឿនកំណត់ បុកមួយគ្រួសារ… ចេញផ្សាយបន្ថែម ថ្ងៃទី 6 ខែ Dec ឆ្នាំ 2022 16 ចែករំលែក ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានស្នេីអាជ្ញាធរឆ្លេីយតបឱ្យបានរហ័សចំពោះករណីជនបង្កបើកបរទាំងស្រវឹងលើស ល្បឿនកំណត់បុកមួយគ្រួសារដែលមានកូនតូច ហេីយព្យាយាមរត់គេចនៅលេីស្ពានជ្រោយចង្វា ។រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហោះសារដូច្នេះ ក្រោយពេលបុគ្គល ល្បីៗជាច្រើន បានចែករំលែកពីករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយចាត់ទុកជារឿងអយុត្តិធម៌ក្នុងសង្គម ។ប្ដីប្រពន្ធព្រមទាំងកូនតូចមួយសង្ស័យប្រហែលទើបតែចេញពីមន្ទីរពេទ្យបានធ្វើដំណើរកាត់តាមស្ពានជ្រោយ ចង្វាស្រាប់តែ មានរថយន្តស៊េរីទំនើបមួយគ្រឿង បើកស្របទិសគ្នាជាមួយនឹងម៉ូតូកាត់តាមស្ពានជ្រោយចង្វាក្នុងទិសដៅពីលិចមកកើតស្រាប់តែមកដល់ចំណុចនឹងចុងគល់ស្ពានជ្រោយចង្វាត្រូវបានបុកម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូនិងមនុស្សមានឪពុកម្តាយនិងកូនផ្លោងមកជាមួយគ្នាប្រហែលជាង ១០០ ម៉ែត្រ។ក្រោយបេីកបុករួចបានព្យាយាមបេីករត់តាមបណ្តោយផ្លូវ កែវចិន្តាតែត្រូវសមត្ថកិច្ចតាមឃាត់បានត្រូវបញ្ជូនខ្លួនអ្នកបេីកបរមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រោយចង្វា ។ បេីតាមលោកផន ផល្លា ប្រធានមណ្ឌលមែកឈេីបានឱ្យដឹងថា កូនតូចមិនទាន់ដឹងខ្លួននៅឡើយទេ ខណៈករណីនេះ ត្រូវបានបញ្ចប់ដោយសំណង២.៥០០ដុល្លារ ៕ 16 ចែករំលែក