ព័ត៌មានជាតិ ពិធីប្រកាសបើកការដ្ឋានជួសជុល ផ្លូវក្រាលកៅស៊ូ DBST ប្រវែង ២៦៥៥ ម៉ែត្រ. ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្ត និង លោក ជំទាវ កែវ ចាន់មុន្នី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង ចេញផ្សាយបន្ថែម ថ្ងៃទី 3 ខែ Feb ឆ្នាំ 2023 75 ចែករំលែក (កំពង់ឆ្នាំង)÷ ពិតជាអស្ចារ្យមែន អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ និងអំណោយរបស់ប្រមុខរាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកលាប្អៀរ។នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងមូលដ្ឋាន ស្រុក រលាប្អៀរ មានកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ DBST ប្រវែង ២៦៥៥ ម៉ែត្រ និងដាក់លូកាត់ទទឹងផ្លូវចំនួន៧កន្លែង ហើយនឹងដាក់បង្គោលសូឡា បំភ្លឺផ្លូវ ជាច្រើនដើម បន្ថែមទៀត។នៅក្នុងឱកាសនោះលោក សេង វិចិត្រ អភិបាលស្រុក រលាប្អៀរ បានធ្វើសេចក្តីរាយការណ៍ គោរពជូន ឯកឧត្តម លោកជំទាវ អស់លោក មន្ត្រីរាជការ អ្នកមុខ អ្នកការ លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ ជាង៣០០គ្រួសារ ដែលមានវត្តមាន នៅក្នុងអង្គពិធី។១, ស្រុករលាប្អៀ ចែកចេញជា១៤ឃុំ មាន ១៣៥ភូមិ មានគ្រួសារសរុបចំនួន ២៩,៥៥៣គ្រួសារ នឹងមានប្រជាពលរដ្ឋ ចំនួន ១១៧,៩២៤នាក់. ស្រីចំនួន ៦១,៧៧៣នាក់ . ហើយប្រជាពលរដ្ឋ ដែលមានអាយុ ១៨ឆ្នាំឡើងទៅ មានចំនួន ៧៧,៩២៤នាក់។នៅក្នុងនោះ.គ្រួសារក្រីក្រប្រភេទ ០១ មានចំនួន ២,៤៣៩គ្រួសារ។.គ្រួសារក្រីក្រប្រភេទ០២ មានចំនួន ៣,២៥៤ គ្រួសារ។.គ្រួសាររងហានិភ័យ មានចំនួន ៥,៧៥២ គ្រួសារ។២.ការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈសង្គម÷.សភាពការណ៍សន្តិសុខ នយោបាយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជ រដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជា ប្រមុខដឹកនាំប្រកបដោយ គតិបណ្ឌិត និងឈ្លាសវៃបំផុត តាមកម្មវិធី នយោបាយ យុទ្ធសាស្ត្រចតុកោណ នយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ ការគោរពសិទ្ធិមនុស្ស មិនប្រកាន់ និន្នាការនយោបាយ ស្របតាមគោលការ នៃលិទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋយេីងទាំងអស់គ្នា បានរស់នៅដោយ ភាព សុខសាន្ត។៣. អំពីការ ងារបង្កប ង្កើន ផលស្រូវ និងការប៉ះពាល់ដោយទឹកជំនន់ ទឹកភ្លៀង…. ការងារដាំដុះស្រូវប្រាំងឆ្នាំ ២០២៣ ផែនការ ៣៥០០ ហិចតា . បច្ចុប្បន្ន អនុវត្តបាន ៣៦១២ហិចតា. លើ៦ឃុំ ខាងក្រោមផ្លូវជាតិ តាមបណ្ដោយទំនាបបឹងទន្លេសាបដែលស្មើនឹង១០៣,២ %ភាគរយ។ការប៉ះពាល់ដោយចំនន់ទឹកភ្លៀងសរុប ចំនួន៦ឃុំ មានចំនួន៤៣ភូមិ ស្មើ ២២០៩គ្រួសារ មានផ្ទៃដីស្មើរនឹង១,៦៩៨.៥១ហិចតា (ក្នុងនោះ ផ្ទៃដីដំណាំ មានចំនួន ៣៧៣ ហិចតា និងផ្ទៃដីស្រូវប្រាំងមានចំនួន ១,៣១៥.៥១ហិចតា)។៤.អំពីបណ្ដាញផ្លូវគមនាគមន៍.. ស្រុករលាប្អៀរ មានផ្លូវជាតិលេខ៥ ឆ្លងកាត់ប្រវែង៣១ គីឡូម៉ែត្រ ផ្លូវវាងក្រុង ឆ្លងកាត់ប្រវែង១១,៦ គីឡូម៉ែត្រ ឆ្លងកាត់ ឃុំជ្រៃបាក់ ឃុំស្រែថ្មីនិង ឃុំពង្រ។និងមានផ្លូវកៅស៊ូ ចំនួន៤៦ ខ្សែ ស្មើនឹង ៩៤,៥៥០ម៉ែត្រ ផ្លូវបេតុង A មេ ១៨ខ្សែ ស្មើនឹង ៧,៦២៩ម៉ែត្រ ផ្លូវក្រាលគ្រោះក្រហម មានចំនួន ២៦៣ខ្សែ ស្មើ នឹង៧២១,១១០ម៉ែត្រ. ផ្លូវដីសចំនួន ៦៨ខ្សែ ស្មើ នឹង ៧,៧៦៣,៣៤០ ម៉ែត្រ។៥. អំពីការងារអត្តសញ្ញាណកម្មប្រជាពលរដ្ឋក្រីក្របើក ផ្ដល់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល... ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ-១៩ មានចំនួន៥,៧៤១ គ្រួសារ ស្មើ នឹងថវិកា មានចំនួនទឹកប្រាក់ ២៩,១៣៨,២៨០,០០០ រៀល។. ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ស្ត្រីសម្រាលកូន ៩៦៧ ករណី និងអនុវត្ត លក្ខខ័ណ្ឌ ចំនួន ២,៣០៦ ករណី ចំណាយថវិកាសរុបចំនួនទឹកប្រាក់ ៥៨៣,៩៦០,០០០ រៀល។បានបន្តបើកផ្ដល់ថវិកាជូនគ្រួសារ រងហានិភ័យ មានចំនួន ៥,៧៥២ គ្រួសារ។និងមានរបាយការណ៍ផ្សេងៗទៀតរាយការណ៍ជូនថ្នាក់ដឹកនាំនិងអង្គពិធី។នៅក្នុងឱកាសនោះ លោក ជំទាវ កែវ ចាន់មុន្នី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង បានឡើងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋលោកយាយ លោកតា អ្នកមីងលោកពូ និង និងមន្ត្រីរាជការនៅក្នុងអង្គពិធី។ពេលនោះ ប្រជាពលរដ្ឋ មានការអបអរសាទរ នឹងមានទឹកមុខស្រស់ស្រាយសប្បាយចិត្ត ដែលមាន បានទទួល អំណោយដ៏ថ្លៃថ្លាបានផ្លូវមួយខ្សែថ្មីទៀត។ហើយក្នុងអង្គពិធីនោះមានការចែកសារុង០១ នឹងថវិកាមួយម៉ឺនរៀល ដល់លោកយាយលោកតា ក្នុងម្នាក់ៗ។ហើយក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងថា នៅមានផ្លូវ កន្លែងផ្សេងៗទៀតដែលត្រូវជួសជុលបន្ថែមទៀត។ហើយ ឯកឧត្តម បានមានប្រសាសន៍ គ្រោង នឹងបង្កើត កម្មវិធីអាហារសាមគ្គីជាមួយអ្នក ប្រជាពលរដ្ឋលើកយកថ្ងៃទី០៣ ខែ០៣ ឆ្នាំ២០២៣ វេលាម៉ោង០៣រសៀល។ដើម្បី ឲ្យមានភាពស្និទ្ធស្នាល រវៀងមន្ត្រីរាជការ អាជ្ញាធរជាមួយនឹងប្រជាពលរដ្ឋ..។ជាចុងក្រោយ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ បានផ្ដាំផ្ញើរ ដល់បងប្អូនប្រជាពលរដ្ឋត្រូវតែ ទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នាដើម្បីការពារ ការរីករាលដាល ឆ្លងនៅជំងឺកូវីដ -១៩ ៕ 75 ចែករំលែក