ស្នងការគរបាលខេត្ត ប្រគល់ថវិកា ៧លានរៀល និងសំភារ:ឧបភោគ ជូនមន្ត្រីនគរបាលចូលនិវត្តន៍ ដែលផ្ទះរបស់គាត់ត្រូវបានអគ្គីភ័យឆេះទាំងស្រុង
នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ស្នងការង បានប្រគល់ថវិកាចំនួន ៧ ០០០ ០០០ រៀល (ប្រាំពីលានរៀល) និងគ្រឿងឧបភោគមួយចំនួន ជូនទៅដល់លោក ម៉ក់ សារី (មន្ត្រីនគរបាល ចូលនិវត្ត) និងភរិយា ដោ សុថុន ដែលលំនៅដ្ឋានរបស់គាត់ ត្រូវបានអគ្គឺភ័យឆេះទាំងស្រុង កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣ កន្លងមក។
សូមបញ្ជាក់ថាលោក ម៉ក់ សារី ជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលបានចូលបម្រើការងារ (រយ:ពេល៣៨ឆ្នាំ) គឺចូលបម្រើការងារជាមន្ត្រីនគរបាល នៅថ្ងៃទី ១៣ ខែ០៧ ឆ្នាំ១៩៧៩ ហើយចូលនិវត្តនៅឆ្នាំ ២០១៧ ។
ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ទោ ខូវ លី និងជំនួសមុខឲ្យមន្ត្រីនគរបាលទាំងអស់តាមបណ្ដាក្រុង ស្រុក ទាំង៨ សូមសម្ដែងការសោកស្ដារ ចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងលើក្រុមគ្រួសារលោក ម៉ក់ សារី ស្នងការនគរបាលខេត្ត និងបានជម្រាបជូនថា ថវិការទាំងនេះ គឺបានមកពីការចូលរួមឧបត្ថម្ភ ពីបណ្ដាមន្ត្រីនគរបាលទូទាំងខេត្តកំពង់ឆ្នាំង ជូនក្រុមគ្រួសារមន្ត្រីនគរបាលចូលនិវត្តន៍ ជួបឧបវៈហេតុនេះ។
សូមរំលឹកថា កាលពីព្រឹកវេលាម៉ោង៧និង២៥នាទី ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៧ និង ២០ នាទី មានករណីអគ្គឺភ័យ បានឆាបឆេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អស់ចំនួន ២៧ខ្នងផ្ទះ ស្មើនឹង ៤៥គ្រួសារ ។
លោក ម៉ក់ សារី និងភរិយា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះស្នងការដ្ឋាននគរបាលខេត្តឧត្តមសេនីយ៍ទោ ខូវ លី រួមទាំងមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ ដែលបានជួយឧបត្តមថវិកា និងសម្ភារៈទាំងអស់នេះ ជូនចំពោះក្រុមគ្រួសារគាត់ និងសូមប្រសិទ្ធិពរជ័យនៅពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។