ព័ត៌មានជាតិ ក្រុមឧក្រិដ្ឋកម្មបំផ្លាញធនធានធម្មជាតិ លួចឈូសឆាយដីព្រៃ សម្រាប់ សត្វជ្រក ហៅថា(ព្រៃខៀវ)ឃុំដាក់ដាំ ស្រុកអូរាំង.អាជ្ញាធរមានសមត្ថកិច្ចមិនដឹង បែរជា លោក សុត ធីម ចាងហ្វាងកាសែត ដឹងមុន.. ចេញផ្សាយបន្ថែម ថ្ងៃទី 17 ខែ Mar ឆ្នាំ 2023 100 ចែករំលែក សូមជួយឧបត្ថម លេខABA.$ 531 939 555សូមជួយឧបត្ថម លេខABA.$ 531 939 555{ខេត្តមណ្ឌលគិរី }÷ក្រោយពីមានសេចក្តីរាយការណ៍ពីពលរដ្ឋដល់ ថាវិនាសកម្មព្រៃឈើ ការរំលោភបំពានពីសំណាក់អ្នកមានលុយ មានអំណាច ឈូសឆាយដីព្រៃ ជាដីរបស់រដ្ឋ រាយការណ៍ជូនដល់ អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំ។នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារអង្គភាពសារព័ត៌មានយើងខ្ញុំ បានចុះទៅដល់ទីតាំងកន្លែងឈូសឆាយដីព្រៃខុសច្បាប់ជាដី (ព្រៃស្រាម, ព្រៃចាស់) ដែលមានដើមឈើធំៗ រាប់រយដើម និងទំហំការឈូសឆាយ រាប់រយហិចតា រាប់ពាន់ហិចតា។ ដែលមានលេខយាមកាម (UTM) 48P 75 70 84 13 73 838) ដូចក្នុងរូបភាពដែលអង្គភាពយើងបានបង្ហោះ។ទីតាំង ក្រុមឈ្មោះឈូរឆាយបំផ្លាញនោះ គឺ ស្ថិតនៅឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ប្រហែល ១៨គីឡូម៉ែត្រ ពីសាលា ឃុំ ដាក់ដាំ។នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៣ ដដែល ក្រុមការងារអង្គភាពសារព័ត៌មាន បានទៅដល់ថតរូបភាព គោរពរាយការណ៍ការ ជូនដល់អស់លោកមន្ត្រីរដ្ឋបាលព្រៃឈើ ទើបមានក្រុមជំនាញរដ្ឋបាលព្រៃឈើជិះរថយន្ត mazda មួយគ្រឿងមានគ្នា៤នាក់ បានមកដល់ត្រួតពិនិត្យ កន្លែងឈូសឆាយ តែមិនអាចរកឃើញគ្រឿងចនោះឃើញឡើយ ហើយក៏បានធ្វើដំណើរទៅកន្លែងវិញ។ហើយនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ទើប គណៈបញ្ជាការឯកភាពស្រុកអូររាំង ដាក់កម្លាំង ចុះទៅត្រួតពិនិត្យ និងធ្វើរបាយការណ៍ជូនថ្នាក់លើ។ប្រភពពីពលរដ្ឋខ្លះបានរាយការណ៍ថា មិនមែនមានតែកន្លែងខាងលើនេះមួយទេ គឺមានកន្លែងផ្សេងទៀត..ដែលក្រុមឈ្មួញមានលុយមានអំណាច ត្រូវដង.. ត្រូវផ្លែ..ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ បានឈូសឆាយរំលោភយក ដីព្រៃខៀវ ដីជម្រកសត្វព្រៃ ដីដើមស្រល់ និងដីសហគមន៍របស់ជនជាតិដើមភាគតិច។ ក្រោយពីក្រុមឈ្មួញ នៅក្នុងខេត្ត ឈូសឆាយរួចរាល់ហើយគឺលក់ឲ្យឧកញ៉ា..ឲ្យអ្នកមានលុយ..មកពីភ្នំពេញជាច្រើនកន្លែងទៀត។~សំណួរសួរថា..តើក្នុងនាមអាជ្ញាធរមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ឃុំដាក់ដាំ ស្រុកអូរាំង និង អាជ្ញាធរ ខេត្ត មណ្ឌលគិរី???ហេតុអ្វីមិនដឹង??បែរជាអ្នកសារព័ត៌មានដឹងមុន??ហេតុអ្វី ក៏រក្សាភាពស្ងៀមស្ងាត់ល្អម្ល៉េះ??។សូមបញ្ជាក់ផងដែរថា កន្លងមក អ្នកទន្ទ្រានដីព្រៃរបស់រដ្ឋ និងដីសហគមន៍ ក៏ធ្លាប់ អាជ្ញាធរកម្លាំងសមត្ថកិច្ចមានជំនាញ ចាត់ការអនុវត្តតាមផ្លូវច្បាប់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ កាត់ទោសដាក់ពន្ធនាគារខ្លះដែរ។តែបច្ចុប្បន្ន នេះ គឺ កក្រើកឡើងវិញបណ្ដើរៗហើយ។ចាំមើលតើលើកនេះ..តើលោកមេឃុំដាក់ដាំ.. លោកមេប៉ុស្តិ៍ដាក់ដាំ ..លោកអធិការនគរបាលស្រុកអូរាំង..លោកមេបញ្ជាការកងរាវុធហត្ថស្រុកអូររាំង.. លោកអភិបាលស្រុកអូរាំង និងជំនាញរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ព័ន្ធទាំងអស់.. មានប្រធានការបែបណា??? តើអាចវែកមុខ រកក្រុមឧក្រិដ្ឋកម្មបំផ្លាញធនធានធម្មជាតិ.. ទាំងអស់នេះ.. ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ..ចាត់ការតាមផ្លូវច្បាប់បានដែរឬទេ?? ។មហាជនជាទូទៅកំពុងតែរង់ចាំមើល…បើរកមិនឃើញទេ.. ប្រយ័ត្នមហាជនទូទៅចោទថា អស់លោកមន្ត្រីជំនាញពាក់ព័ន្ធឃុំឃិតពិតប្រាកដជាមួយនឹងក្រុមឈ្មួញនេះមែន…???។ការចុះផ្សាយរបស់អង្គភាព(របាយការណ៍ថ្មី)យើងខ្ញុំ គឺលោក សុត ធីម ចាងហ្វាង(របាយការណ៍ថ្មី)បានចុះទៅដល់ផ្ទាល់នៅកន្លែងទីតាំងឈូសឆាយដីព្រៃ..។ហើយការចុះផ្សាយនេះក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនា តែប៉ុណ្ណោះ មិនមានគោលបំណង មួលបង្កាច់ ដល់មន្ត្រីអស់លោកជំនាញពាក់ព័ន្ធណាឡើយ។ការចុះផ្សាយនេះ គឺ ចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាល កម្ពុជា.. ចូលរួមការពារធនធានធម្មជាតិ ..ដែលជាធនធានធម្មជាតិ សម្រាប់ប្រជាពលរដ្ឋ គ្រប់រូប.. មនុស្សយើងមិនអាចរស់នៅខ្វះ ធនធានធម្មជាតិបានទេ..។ការកាប់ឈូសឆាយបំភ្លិចបំផ្លាញ ធនធានធម្មជាតិ.. វាធ្វើឲ្យអាកាសធាតុមានការប្រែប្រួល។ជាចុងក្រោយ សូមសំណូមពរទៅដល់ឯកឧត្តម រដ្ឋមន្ត្រីពាក់ព័ន្ធទាំងអស់ និងសំណូមពរទៅដល់ ឯកឧត្តម សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការ ទប់ស្កាត់ និងចុះបង្ក្រាប ធនធានធម្មជាតិ សូមឯកឧត្តម ពិនិត្យមើល ករណីនេះផងទាន។ការចុះផ្សាយនេះ បើសិនមានបុគ្គល ឬ មន្ត្រីជំនាញពាក់ព័ន្ធណាមួយព្រឹត្តិកម្មណា ចង់បកស្រាយបំភ្លឺ សូមទាក់ទងមកអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្ដីពីច្បាប់របបផ្សារព័ត៌មានកម្ពុជា៕នៅមានលេខបន្ត…. 100 ចែករំលែក