ព័ត៌មានជាតិ ក្រុមឧក្រិដ្ឋកម្មបំផ្លាញធនធានធម្មជាតិប្រហែលមិនអាចគេចរួច…!! ដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តដឹកនាំកម្លាំងចម្រុះចុះពិនិត្យទីតាំងដីព្រៃដែលរងការឈូសឆាយ និងធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅតុលាការ…!! ចេញផ្សាយបន្ថែម ថ្ងៃទី 20 ខែ Mar ឆ្នាំ 2023 31 ចែករំលែក សូមជួយឧបត្ថម លេខABA.$ 531 939 555សូមជួយឧបត្ថម លេខABA.$ 531 939 555(ខេត្តមណ្ឌលគីរី)៖ អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំទទួលបាន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ដោយទទួលបានការចាត់តាំងពី ឯកឧត្តម ម៉ម វណ្ណដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគីរី លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងបានដឹកនាំកម្លាំងចម្រុះរួមមាន មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថានខេត្ត កម្លាំងនគរបាល និងមានការចូលរួមពីលោក សៀក មុនី អភិបាល នៃគណៈអភិបាលស្រុកអូរាំង បានចុះពិនិត្យទីតាំងដីព្រៃរបស់រដ្ឋ ដីព្រៃស្រល់ដាំរបស់ក្រុមហ៊ុន “វូជីសាន្ត” និងក្រុមហ៊ុន “ហូលីង” ស្ថិតនៅចំណុចភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី ដែលក្រុមជនទុច្ចរិតលួចប្រើគ្រឿងចក្រវាយកម្ទេចព្រៃស្រោង និងឈូសឆាយអស់ប្រមាណជិត១០០ហិកតា ហើយរឿងនេះត្រូវបានបែកធ្លាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នេះ ដើម្បីធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ការចុះពិនិត្យ និងធ្វើកំណត់ហេតុខាងលើនេះធ្វើឡើងបន្ទាប់ពី លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាឲ្យគណៈបញ្ជាការឯកភាពស្រុក ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីចាត់វិធានការលើក្រុមជនទុច្ចរិតយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបាន។បន្ទាប់ពីបានអង្កេតស្រាវជ្រាវ និងរកឃើញតម្រុយមុខសញ្ញាអ្នកពាក់ព័ន្ធករណីប្រើគ្រឿងចក្រវាយកម្ទេចដីព្រៃស្រោង និងដុតបំផ្លាញព្រៃឈើអស់ជាច្រើន ក្នុងចេតនារំលោភបំពានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិនៅតំបន់ខាងលើនេះ។លោក សៀក មុនី អភិបាលស្រុកអូរាំង បានប្រាប់ឲ្យដឹងថា ទីតាំងដែលរងការឈូសឆាយនេះគឺ ស្ថិតនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន “វូជីសាន្ត” និង”ហូលីង” ហើយអាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ខេត្ត ថ្នាក់ស្រុក រួចរាល់អស់ហើយ ប៉ុន្តែនៅតែមានជនទុច្ចរិតលួចមកធ្វើសកម្មភាពពេលយប់ទៀត ដែលទីតាំងដីមានលេខនិយាមកាម(UTM) 487570841373838។មហាជនមានការងឿងឆ្ងល់ថា ទីតាំងដីក្រុមហ៊ុន” វ៉ូជីសាន្ត” និង “ហូលីង” មានសន្តិសុខយាមកាមយ៉ាងតឹងរ៉ឹងបំផុត ចុះហេតអ្វីបានជាសកម្មភាពបទល្មើសកើតឡើង រហូតមានការវាយកម្ទេចព្រៃ និងឈូសឆាយដីព្រៃអស់ដល់ទៅជិត១០០ហិកតាទៅហើយបែរជាមិនដឹងអីបន្តិចសោះនោះ? រហូតមានការបែកធ្លាយព័ត៌មានដល់អ្នកកាសែត ទើបមានការភ្ញាក់ផ្អើលដូច្នេះ ដែលតាមប្រភពបានឲ្យដឹងថា គ្រឿងចក្រដែលវ៉ៃដីព្រៃនោះនៅក្នុងភូមិដាក់ដាំ តែម្តង។ដោយឡែកខាងជំនាញរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា ក្រុមជនទុច្ចរិតនេះមានគំនិតប៉ុនប៉ង និងប្រព្រឹត្តសកម្មភាពជាក់ស្ដែងដើម្បី ហ៊ុមព័ទ្ធ ឈូសឆាយ ទន្ទ្រានយកដីព្រៃរបស់រដ្ឋ និងដីក្រុមហ៊ុន “វូជីសាន្ត” និង”ហូលីង” អស់ជាង៥០ហិកតាហើយ។មហាជន និងក្រុមការងារអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)សូមកោតសរសើរយ៉ាងខ្លាំងចំពោះកម្លាំងមានសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ ជាពិសេសសូម សរសើរដល់ ឯកឧត្តមថង សាវុន អភិបាល នៃគណ:អភិបាលខេត្ត ដែលចាត់ឲ្យកម្លាំងចុះស្រាវជ្រាវស៊ើបអង្កេត ជាបន្ទាន់ ឆ្លើយតប នឹងការងារឆ្ងល់របស់មហាជន។ជាពិសេសទៅទៀតនោះ មានការគាំទ្រយ៉ាងខ្លាំង ពីមហាជនចំពោះស្ថាប័នតុលាការខេត្ត មណ្ឌលគិរីដែលមានចំណាត់ការមឺងម៉ាត់ម៉ត់ចត់ អនុវត្តតាមផ្លូវច្បាប់ និងយុត្តិធម៌ពិតប្រាកដ។សូមបងប្អូននឹងមហាជនត្រួតពិនិត្យមើលរូបភាពនិងឯកសារ…..។ ព័ត៌មានមួយនេះនៅមានបន្តថែមទៀតបើមានអ្វីប្រែប្រួល..៕ 31 ចែករំលែក