ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងមានសួនច្បារ អំណោយរបស់ឯកឧត្តម បណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ដាក់ភ្លើងញាក់តាមបទភ្លេង….
{ខេត្តកំពង់ឆ្នាំង}÷អបអរសាទរពិធីសម្ពោធសួនទឹកឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។
ពិធីមានការអញ្ជើញចូលរួមពីលោកជំទាវតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក មន្ត្រីរាជការ និងលោកគ្រូ អ្នកគ្រូ។
បើតាមសង្កេត និងតាមដឹងពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង និយាយតៗគ្នាថា ខេត្តកំពង់ឆ្នាំងបច្ចុប្បន្នមានការរីកចម្រើន ជាពិសេសតាម សួនច្បារសាធារណៈ..នីមួយៗ .មានការតុបតែងភ្លើង ដាំផ្កាចម្រុះពណ៌ យ៉ាងស្រស់ស្អាត..ថែមទាំងមានទាំងគុណភាពល្អ.. សម្ព័ន្ធភាពដ៏ល្អ។
និងមានការលើកឡើងបន្ថែមទៀតថា បញ្ហា សន្តិសុខសុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋរស់នៅក្នុងខេត្ត គឺមានសន្តិសុខ សុវត្ថិភាព ល្អ ថ្នាក់ដឹកនាំ គណៈបញ្ជាការឯកភាព ខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្ត។
កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងតួនាទីភារកិច្ចរបស់ខ្លួន។
ទី១, ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការដ្ឋាននគរបាលខេត្ត ។
ទី២, ឯកឧត្តម ឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាវុធហត្ថខេត្ត។
ទី៣, ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការសឹករងខេត្ត ។
កម្លាំងទាំងបីប្រភេទនេះ នឹងមន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ បានប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងម៉ត់ចត់។
ហើយរយៈពេលប៉ុន្មានថ្ងៃ នេះ ជិតដល់ថ្ងៃចូលឆ្នាំ។ ឃើញថា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ និងអភិបាល ក្រុង/ស្រុក/បានប្រឹងប្រែងយកចិត្តទុកដាក់ចុះត្រូវពិនិត្យ គោលដៅនីមួយៗ បន្ថែមទៀត ..ត្រួតពិនិត្យលើការតុបតែង និងគោលដៅ រក្សាសន្តិសុខ សុវត្ថិភាព សាធារណៈជូនពលរដ្ឋ។
ទាំងអស់នេះហើយ ដែលបញ្ជាក់ឲ្យឃើញថា ប្រទេសមានសន្តិភាព..ក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យពលរដ្ឋ មានស្នាមញញឹមដ៏ស្រស់បំព្រង រីករាយសប្បាយចិត្ត ក្នុងរដូវការចូលឆ្នាំថ្មីប្រពៃណីជាតិយើងនេះ។
ជាពិសេសពីមុខរាជរដ្ឋាភិបាលបានចាត់ឱ្យអភិបាលក្រុងភ្នំពេញ បញ្ចេញរថយន្តជាច្រើនគ្រឿងដើម្បី ដឹកបងប្អូនកម្មករ កម្មការិនី ធ្វើដំណើរ ទៅជួបជុំបងប្អូននៅតាមលំនៅដ្ឋានខេត្តនីមួយៗ៕ អត្ថបទ ដោយ លោក សុត ប៊ុនធីម ចាងហ្វាង(របាយការណ៍ថ្មី)🙏🏼🙏🏼