របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ប្រជាពលរដ្ឋ សមាជិក គណបក្សប្រជាជនកម្ពុជា ចំនួន២៨៤គ្រួសារ នៅភូមិត្រពាំងក្តារ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ទទួលដំណោយ របស់ សម្ដេច ចៅហ្វាវាំង គង់ សំអុល …

26

{ខេត្តកំពង់ឆ្នាំង}÷នៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណ ដីស្រែមួយកន្លែងដែលមានម្លប់ត្រឈឹងត្រឈៃភូមិត្រពាំងក្តា ឃុំថ្មឥដ្ឋស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អមដំណើរដោយ ឯកឧត្តម លោកជំទាវ នៅក្រសួង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃ គណៈអភិបាលខេត្តកំពង់ឆ្នាំង នឹងថ្នាក់ដឹកនាំ មន្ទីរ ជុំវិញខេត្ត ទាំងអស់។ លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច និង មន្ត្រីរាជការក្នុងស្រុក បានចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយ បងប្អូនប្រជាពលរដ្ឋ២៨៤គ្រួសារ
ដែលស្ថិតនៅភូមិត្រពាំងក្តារ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋចំនួន២៨៤ គ្រួសារ នោះ ក្នុង មួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាមទឹកត្រី៣ដប, ទឹកស៊ីអ៊ីវ៣ដប, ត្រីខ១កេស, នឹងថវិកាចំនួន២ម៉ឺនរៀល។
នៅក្នុងឱកាសនោះ លោក វន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុក កំពង់ត្រឡាចបានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋថាអំណោយនេះ តិចតួចក៏ពិតមែន ក៏ប៉ុន្តែជាទឹកចិត្តដ៏ថ្លៃថ្លា របស់ សម្ដេច ចៅហ្វាវាំងគង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

ហើយ សម្ដេច ចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍ផ្ដាំផ្ញើរ ទៅដល់បងប្អូនប្រជាពលរដ្ឋថា សូមបងប្អូនជឿជាក់លើ គណបក្សប្រជាជនកម្ពុជា។ ហើយសូមអញ្ជើង ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ព្រោះថា មានតែគណបក្សប្រជាជនកម្ពុជា ទេដែលដឹងពីសុខទុក្ខ.. ទុក្ខលំបាករបស់បងប្អូន។

ហើយសម្ដេច បានបញ្ជាក់បន្ថែមទៀតថា ផ្លូវថ្នល់..ទឹកភ្លើង..ជីវភាពធូរធារ..មានទាំងសន្តិសុខ..សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិភាព សព្វថ្ងៃនេះ ដោយសារគណបក្សប្រជាជនកម្ពុជាដែរ។

សម្ដេច បន្តទៀតថា សូមកុំជឿការឃោសនា របស់គណបក្សផ្សេងៗ.. ដែលសន្យាចោល..សន្យាខ្យល់.. ពេលបងប្អូនជួបទុក្ខលំបាកអ្វីមួយ..មិនដែលឃើញគណបក្សរូបនោះ មកជួយរំដោះទុក្ខ..ជួយសម្រួលការលំបាក..របស់បងប្អូនប្រជាពលរដ្ឋឡើយ៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.