របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ធ្លាប់ឆ្ងល់ទេទោះបី មានកូរ៉ូណាមែន តែហាងទំនិញទាំងនេះ មិនបិទទ្វារ (business-cambodia)

111
credit: business-cambodia

Covid-19 ឬ កូរ៉ូណានេះកំពុងតែគំរាមកំហែងប្រជាជនខ្លាំងមែនទែន ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏មានអាជីវកម្មជាច្រើន បាននាំគ្នាបិទទ្វារដែរ ព្រោះតែឥទ្ធិពលខ្លាំងពេក ។

តែក្នុងនោះបែរជាមាន ហាងទំនិញអនឡាញវិញ ហាក់មិនបិទទ្វារឡើយ បែរជាលក់ដាច់កាន់តែខ្លាំង និងខ្វះទំនេរដើម្បីផ្គត់ផ្គង់ទៀតផង ។

ដូចជាក្រុមហ៊ុន Amazon , Alibaba រួមទាំងបណ្ដាវេបសាយបុត្រ សម្ព័ន្ធច្រើនទៀត កំពុងតែខ្វះស្ដុកលក់ឲ្យអតិថិជន ដូចជា Amazon ជាដើម គឺរើសបុគ្គលិកបន្ថែមរហូតដល់ ១ ម៉ឺនាក់ទៀត ព្រោះដើម្បីជួយសម្រួលដល់អ្នកគ្មានការងារ និង ការលក់ទំនិញជាដើម ។

ជាពិសេសទំនិញដែលលក់ដាច់ជាងគេ គឺប្រភេទទំនិញ គ្រឿងទេស គ្រឿងកំប៉ុង និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាដើម ដែលមានតម្រូវការខ្លាំងមែនទែន ដែលដាច់ស្ដុកផងដែរ ។

គួរបញ្ជាក់ផងថា សម្រាប់នៅទីផ្សារកម្ពុជា ក៏ដាច់ខ្លាំងផងដែរ ដូចជាការកុម្ម៉ង់  ទិញតាម App ជាដើម ដែលធ្វើឲ្យពេលខ្លះទីផ្សារស្រុកយើង ក៏ផ្គត់ផ្គង់មិនទាន់តម្រូវការ ឲ្យអ្នកប្រើប្រាស់ថែមទៀតដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.