របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

គណៈកម្មការចម្រុះ ស្រុកសាមគ្គីមានជ័យ ចុះ វាស់វែង ផ្ទៀងផ្ទាត់ព្រំដី ជូនលោក តៃ ឆាងហួ៊ និង លោក ស្រី ហួង គួយអុិន ដើម្បីផ្ទៀងផ្ទាត់ឱ្យត្រូវនឹងឯកសរ ប្លង់…

5

(ខេត្តកំពង់ឆ្នាំង)÷ នៅថ្ងៃទី ១១ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានបង្កើតគណៈកម្មការចម្រុះ
ជួសមុខឱ្យលោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុក សាមគ្គីមានជ័យ ដឹកនាំដោយលោក សួន សុខារិទ្ធី អភិបាលរងស្រុក .លោក មុំ សារ័ត្ន ប្រធានភូមិបាលស្រុក.លោក វង្ស វិសាល ប្រធានវាស់វែង. លោក សេង ចន្តា អធិការនគរបាលស្រុក , លោក ឃុន គ្រីម មេបញ្ជាការកងរាជអាវុធហត្ថស្រុក,
លោកមេឃុំ, លោកមេភូមិ បងប្អូនប្រជាពលរដ្ឋ ដែលមានព្រំដីជាប់ដីលោក តៃ ចាងហ៊ួ នឹង លោក ស្រី ហួង គួយអុិន
ដែលគាត់ថា បាត់បង់ដីជាច្រើន ហិចតា តាមរយៈលោកមេធាវី ដាក់លិខិតស្នើសុំឲ្យរដ្ឋបាលស្រុកសាមគ្គីមានជ័យ ជួយចុះវាស់វែងផ្ទៀងផ្ទាត់ជាមួយ នឹងឯកសារក្បាលដីចំនួន១០ផ្លង់ដើម្បី រកភាពសុក្រិត យុត្តិធម៌ ត្រឹមត្រូវ ជូនម្ចាស់ដី គឺ លោក តៃ ចាងហ៊ួ នឹង លោក ស្រី ហួង គួយអុិន ។
ទីតាំង ដែល លោក តៃ ឆាងហួ៊និង លោក ស្រី ហួង គួយអុិន ដែលថា បាត់បង់ដីជាច្រើនហិចតានោះ គឺ នៅចំណុច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។
ម្ចាស់ដី គឺ លោក តៃ ចាងហ៊ួ នឹង លោក ស្រី ហួង គួយអុិន
បានប្រាប់អង្គភាពសារព័ត៌មានថា គាត់បានទិញដីនៅចំណុចខាងលើនោះជាយូរឆ្នាំមកហើយ តាំងតែពីឆ្នាំ២០០៧ មកម៉្លេះ ហើយដីរបស់គាត់បានដាំដើមកាស្យានិងកន្លែងខ្លះទៀតមិនបានដាំដើមកាស្យាទេ ទិញបន្ថែមបន្តបន្ទាប់រហូត ហើយដីរបស់គាត់ គឺមានប្លង់ឯកសារបញ្ជាក់ត្រឹមត្រូវ។

ហើយក្រោយមក ខាងជំនាញភូមិបាលចុះវាស់វែងជាប្រព័ន្ធ(អេឡិចត្រូនិច) ធ្វើប្លង់ ដីជូនពលរដ្ឋ ជុំវិញដីរបស់គាត់ ពេលនោះ គាត់មិនបានដឹងទេ.. ស្រាប់តែបច្ចុប្បន្ន គាត់ត្រូវការ យកដីរបស់គាត់ ទៅអភិវឌ្ឍន៍សាងសង់ជាសំណង់ ផ្សេងៗ ..ពេលចុច gps វាស់វែងដីរបស់គាត់ទៅ ទើបដឹងថា ដីរបស់គាត់មិនគ្រប់តាម ឯកសារប្លង់ដែលគាត់ធ្វើកន្លងមកនោះឡើយ។ ដោយដីគាត់មានចំនួនជាង៤០ហិចតា។ ឥឡូវបាត់បង់ខ្លះ មិនត្រូវជាមួយនឹងប្លង់ឯកសាររបស់គាត់ឡើយ។

នៅក្នុងមួយថ្ងៃពេញក្រុមការងារ ក្នុងការចុះផ្ទៀងផ្ទាត់វាស់វែងក្បាលដី បានបញ្ចប់ នៅវេលាម៉ោង ០៤នឹង០០នាទី នៅរសៀលថ្ងៃដដែល ហើយបាននាំគ្នាចូលទៅសាលាឃុំ សេដ្ឋី ដើម្បីផ្ទៀងផ្ទាត់ រកដំណោះស្រាយគតិយុត្តិ ក៏ប៉ុន្តែឃើញថា លទ្ធផលមិនទាន់បានជាផ្លែផ្កា ជោគជ័យនៅឡើយទេ..។
ដោយភាគីតំណាងម្ចាស់ដីលោក តៃ ចាងហ៊ួ នឹង លោក ស្រី ហួង គួយអុិន ថាការវាស់វែងនេះ គាត់មិនអាចទទួលយកបានទេ។
គាត់បានសំណូមពរសុំឱ្យអាជ្ញាធរស្រុកសាមគ្គីមានជ័យ បង្កើតគណៈកម្មការវាស់វែងនៅពេលក្រោយបន្ថែមទៀត ។ហើយគាត់សុំស្នើទៅ ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ដើម្បីឆែកមើលឯកសារ ប្លង់ដីរបស់គាត់ដែលធ្វើយូរហើយនោះ និងផ្គុំប្លង់ចំនួន១០ ប្លង់របស់គាត់ដើម្បីយកមកផ្ទៀងផ្ទាត់សារជាថ្មីម្ដងទៀត ជាមួយអាជ្ញាធរដែនដីស្រុកសាមគ្គីមានជ័យ។
ដែលចេញប្លង់ដីជូនប្រជាពលរដ្ឋ ជុំវិញដីរបស់គាត់ តើអាច នឹងត្រូវគ្នាដែរឬទេ???។

ពេលនោះលោក សួន សុខារិទ្ធីប្រធានអង្គប្រជុំ និងលោក មុំ សារ័ត្ន ប្រធាននគរមនីយកម្មសំណង់ ភូមិបាលស្រុក ក៏ឯកភាព តាមការសំណូមពររបស់ម្ចាស់ដី។ ហើយក៏បានធ្វើឯកសារបញ្ចប់ក្នុងអង្គប្រជុំ។

សូមបញ្ជាក់ផងដែរថា នៅក្នុងសាច់រឿងខាងលើនេះ លោក សុត ប៊ុនធីម ចាងហ្វាងគេហទំព័រសារព័ត៌មាន(របាយការណ៍ថ្មី)បានចូលរួមផ្ទាល់ជាមួយនឹង ជំនាញពាក់ព័ន្ធ ក្នុងរឿងនេះដែរ
ឃើញថា កាយវិកា វាចា៎ចិត្ត ការប្រឹងប្រែង របស់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់បានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ ក្នុងការ ក្នុងកិច្ចការមួយនេះ។ ហើយម្យ៉ាងវិញទៀត ហើយក៏សូមកោតសរសើរយ៉ាងខ្លាំងនៅទឹកចិត្តក្រុមការងារដែលបានចុះវាស់វែងទាំងកណ្ដាលថ្ងៃពេញមួយថ្ងៃតែម្ដង។
ហើយសូមបញ្ជាក់បន្ថែមទៀតផងដែរថា ក្នុងបេសកកម្មពិសេសនេះ ឃើញថា មានសន្តិភាពល្អណាស់..ដោយអត់មានឃើញភាគីណា ជជែកតឹងមាត់..តឹង សរសៃ ក ដាក់គ្នាឡើយ គឺ(សន្តិភាពល្អណាស់)ទាំងភាគីម្ចាស់ដី..ទាំងខាងប្រជាពលរដ្ឋ ជុំវិញដី និងអាជ្ញាធរជំនាញពាក់ព័ន្ធទាំងអស់៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.