ព័ត៌មានជាតិ តើត្រូវកោតសរសើរកម្លាំងសមត្ថកិច្ចសួងមហាផ្ទៃ? ឬ សរសើរកម្លាំងសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីករណីបង្ក្រាបឈើប្រណិត.. ចេញផ្សាយបន្ថែម ថ្ងៃទី 5 ខែ Jun ឆ្នាំ 2023 75 ចែករំលែក (ខេត្តមណ្ឌលគិរី)÷ លោក យូរ ប៊ុនស្រៀង ប្រធានស្នាក់ការនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំការនៅខេត្តមណ្ឌលគិរី។ បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធកម្លាំងនគរបាលខេត្តមណ្ឌលគិរី ចុះបង្ក្រាបឈើប្រណិតជាច្រើនម៉ែត្រគីប កាលពីយប់វេលាម៉ោង ០៨នឹង ៣០ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២៣ នៅចំណុច ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ប្រភពបានរាយការណ៍មកថាការជំនួញឈើប្រណិត ពីជន ឧក្រិដ្ឋកម្ម បំផ្លាញព្រៃឈើលាក់មុខ ដែលរកស៊ីដឹកជញ្ជូនលើដងផ្លូវ ចំណុចនេះ..ជាយូរខែ មកហើយ។ ក៏ប៉ុន្តែ មិនមានការបង្ក្រាបទេ..ទើបតែយប់ថ្ងៃទី០៤ខែ មិថុនា ឆ្នាំ ២០២៣ នេះ..ទើប លោក យូរ ប៊ុនស្រៀង ដឹកនាំកម្លាំង សហការជាមួយជំនាញពាក់ព័ន្ធចុះបង្ក្រាបបាន។ក្នុងករណីការបង្ក្រាបឈើខាងលើនេះ..មហាជនខ្លះ បានដាក់សំណួរសួរថា ÷ តើគួរឲ្យសរសើរកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ ??ឬ សរសើរកម្លាំងសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី??ឬ សរសើរកម្លាំងជំនាញរដ្ឋបាលព្រៃឈើ??។មហាជនជាទូទៅ រីករាយសប្បាយចិត្តហើយ.សូមកោតសរសើរ ដែលកម្លាំងសមត្ថកិច្ចទាំងអស់ មានឆន្ទៈទឹកចិត្ត ដ៏មុតមាំ ក្នុងការចុះបង្ក្រាបនេះ។ ហើយពួកគាត់សង្ឃឹមថា÷ចាប់ពីពេលនេះតទៅថ្ងៃអនាគត នៅក្នុងខេត្តមណ្ឌលគិរី ប្រាកដ ជាគ្មានបទល្មើស ការកាប់ ការដឹកជញ្ជូនឈើប្រណិតប្រភេទនេះបន្តទៀតទេ។បច្ចុប្បន្ន វត្ថុតាងឈើប្រណិតទាំងអស់នេះ ត្រូវបានកម្លាំងជំនាញ នគរបាល បានប្រគល់ជូន រដ្ឋបាលព្រៃឈើខេត្ត ហើយរដ្ឋបាលព្រៃឈើខេត្ត បានកសាងសំណុំរឿងបញ្ជូនចាត់ការតាមផ្លូវច្បាប់ ព្រៃឈើ។ នេះជាព័ត៌មានបឋមសូមតាមដានភាគបន្តទៀត…. 75 ចែករំលែក