របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ការដាក់ដេញថ្លៃ សាងសង់ផ្លូវ តាមឃុំនីមួយៗមិនដែលមានក្រុមហ៊ុនណាដេញថ្លៃឈ្នះក្រុមហ៊ុន (សំណាងខ្ញុំ ដែលមានថៅកែឈ្មោះ ច្រឹក ជ្រឹង)ដោយក្រុមហ៊ុននឹងសាងសង់បានល្អឬ???..

84

(កំពង់ឆ្នាំង)÷ក្រោយពីមានការដេញថ្លៃរួចក្រុមហ៊ុនដែលដេញមិនបានស្រាបតែណាត់គ្នាមកជួបជុំតាមដងផ្លូវប្រសេចស្រសាចរញ៉េរញ៉ៃ…..
តាមជួបក្រុមហ៊ុនដែលដេញថ្លៃបាន នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សូមពិនិត្យមើលរូបភាព និងពិចារណាឲ្យបានលម្អិត…..។

នៅក្នុងការដាក់ដេញថ្លៃនោះ លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានផ្ដាំផ្ញើឲ្យក្រុមហ៊ុនដែលដេញថ្លៃបាន ត្រូវគោរពឲ្យបានតាមបទដ្ឋានបច្ចេកទេសស្តង់ដារ នៅក្នុងកិច្ចសន្យា ម៉ៅការសាងសង់ធ្វើផ្លូវ ឱ្យបានល្អ បើក្រុមហ៊ុនណាមិនគោរពតាមកិច្ចសន្យានោះទេ។ ត្រូវតែវ៉ៃផ្លូវនោះចោលហើយនិងសាងសង់ធ្វើជាថ្មីការខាតបង់គឺភាគីខាងក្រុមហ៊ុន។

ហើយលោក ចឹ្រក ជ្រឹង បានធ្វើសេចក្តីប្ដេជ្ញាចិត្តត្រូវអនុវត្ត ការសាងសង់ផ្លូវឲ្យត្រូវតាមបទដ្ឋានបច្ចេកទេសត្រូវនឹងកិច្ចសន្យា។

លោក ជ្រឹក ជ្រឹង ទទួលម៉ៅការសាងសង់ផ្លូវក្នុងមូលដ្ឋានឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ។

សូមបញ្បាក់ផងដែរថា នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ឃុំនីមួយៗមានការអភិវឌ្ឍ មានបើកគម្រោងសាងសង់ផ្លូវបេតុង។ផ្លូវក្រាលគ្រោះក្រហមផ្លូវក្រាលកៅស៊ូ។ ទាំងអស់នេះដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ជាពិសេសមានការយល់ចិត្តទុកដាក់ពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.