ព័ត៌មានជាតិ ឯកឧត្តម កែវ ពៅ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន 1.000 USD (មួយពាន់ដុល្លារអាមេរិក) ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង.. ចេញផ្សាយបន្ថែម ថ្ងៃទី 15 ខែ Jun ឆ្នាំ 2023 18 ចែករំលែក (កំពង់ឆ្នាំង)៖ ជាមន្ត្រីគំរូ ជាមន្ត្រីល្អ..អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដែលគាត់នៅជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន មន្ត្រី នៅក្នុងមន្ទីរគោរពស្រឡាញ់គាត់។ បច្ចុប្បន្ន ឯកឧត្តម កែវ ពៅ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ហើយឯកឧត្តមនៅតែមានប្រជាប្រិយភាព បើកចិត្ត..បើកបេះដូង..ចូលរួម ជាមួយរដ្ឋាភិបាល ចូលរួមបម្រើសង្គមជាតិ។ជាក់ស្ដែងនៅព្រឹកថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម កែវ ពៅ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន 1.000 USD (មួយពាន់ដុល្លារអាមេរិក) ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។គណៈកិត្តិយស គណៈកម្មាធិការ អ្នករងគ្រោះ និងងាយរងគ្រោះនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជូនចំពោះ ឯកឧត្តម កែវ ពៅ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម”។សូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួលបានតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ 18 ចែករំលែក