ព័ត៌មានជាតិ មានការគាំទ្រចំណាត់ការរបស់សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះឃាត់នាងៗបោយដៃ តាមដងផ្លូវវេងស្រេង បាន៣៤នាក់… ចេញផ្សាយបន្ថែម ថ្ងៃទី 17 ខែ Jun ឆ្នាំ 2023 32 ចែករំលែក {ភ្នំពេញ} ៖ ពេលខ្លះ នារីសេវា កំសាន្តជាបុគ្គល ប៉ុន្មាននាក់នេះ..មិនបានបង្កលក្ខណៈ សេវា កម្សាន្ត សប្បាយ ដល់បងៗ បុរសៗនោះឡើយ គឺ បង្កបញ្ហាអសន្តិសុខ គ្មានសណ្ដាប់ធ្នាប់ ខូច សីលធម៌ .ប៉ះពាល់ដល់វប្បធម៌ សង្គម ជាតិទៅវិញទេ។ព្រោះកន្លងមកតាមសង្កេតឃើញថា នារីកំសាន្ត ជាបុគ្គលមួយចំនួន ឈរបោយដៃ តាមដងផ្លូវវេងស្រេង.ពេលដែលបងៗបុរសៗទៅទាក់ទង និយាយថ្លៃ ចរចា៎គ្នាឡើងឋានសួគ៌ ក្នុងផ្ទះសំណាក់ តែងតែមានបញ្ហាកើតឡើងជារៀងរហូត។ ជាពិសេសចរចា៎គ្នានៅលើចិញ្ចើមផ្លូវ ពេលដែលខាងបងៗបុរសចរចា៎ត្រូវរ៉ូវគ្នា ហុចលុយឲ្យទៅខាងនារីនោះកាន់មុន..នារីនោះតែងតែប្រកែកដោះសារមិនទៅជាមួយបុរសនោឡើយ..ហើយបានឡើងម៉ូតូជាមួយប្រុសស្នេហ៍ផ្សេងដែលជាអ្នកាង… គេចវេសទៅបាត់។ ជាក់ស្ដែងកន្លងមកមានបុរសម្នាក់ល្បីរឿងតម្លៃ 5 ម៉ឺនរៀល.. ឡើងឋានសួគ៌មួយគ្នាក្នុងផ្ទះសំណាក់ដូរស្រោមជាច្រើន ហើយចាប់ផ្ដើមរកលេស ដោះសារ ដើម្បីឆាប់បានចុះពី ពីផ្ទះសំណាក់មកកន្លែងរកសេវាទៀត ដើម្បី ចាប់មួយថ្មីវិញ។ហើយក្រោយមកទៀត ក៏មានរឿងបន្តបន្ទាប់.. ទាំងអស់នេះហើយ គឺ ជារឿងខូចសណ្ដាប់ធ្នាប់សាធារណៈអសន្តិសុខ ..បង្កបញ្ហា..បង្កើតហិង្សា..ក្នុងសង្គម។ហើយមានការប្ដឹងផ្ដល់ទៅអាជ្ញាធរសមត្ថកិច្ចជំនាញហើយបង្កឲ្យមានការរំខានឈឺក្បាលដល់កម្លាំងសមត្ថកិច្ចជំនាញបន្ថែមទៀត។ជាក់ស្ដែង÷ស្ត្រីវ័យក្មេងៗឈរ រកសេវាផ្លូវភេទតាម ដងផ្លូវចោមចៅ ហៅវេងស្រេង ត្រូវបានគណៈ បញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាន៣៤នាក់យកទៅសួរនាំ កាលពីវេលាម៉ោង៨និង១៥នាទី យប់ថ្ងៃព្រហស្បតិ៍ ទី១៥ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិត្រពាំងថ្លឹង តាមបណ្ដោយផ្លូវចោមចៅ អតីតផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ ។សមត្ថកិច្ចនិយាយថា គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក អិត ជំនិត និង លោក ផុន សុផាន អភិបាលរង និងបញ្ជាផ្ទាល់ពីលោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៏សែនជ័យ បានបញ្ជាកម្លាំងសហការដើម្បីឃាត់ខ្លួន ស្ត្រីបម្រើសេវាផ្លូវភេទតាមដងផ្លូវចោមចៅ ឃាត់បាន ៣៤នាក់ ក្នុងនោះភេទទី៣មានចំនួន១០នាក់។សមត្ថកិច្ចបន្តថា កន្លងមកស្ត្រីបម្រើផ្លូវភេទដែលឈរអមសងខាងតាមបណ្ដោយផ្លូវចោមចៅ បានបង្កឱ្យមានភាពអនាធិបតេយ្យដល់អ្នកធ្វើដំណើរ និងមានរឿងរ៉ាវកើតឡើងជាច្រើន ទើបគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះមកឃាត់ខ្លួនស្ត្រីបម្រើផ្លូវភេទបាន៣៤នាក់ ដើម្បីយកទៅសួរនាំនិងធ្វើការអប់រំបញ្ឈប់នូវការ ឈរហៅភ្ញៀវតាមដងផ្លូវបន្តទៀត។បើតាមអ្នកវិភាគ បានបង្ហើបប្រាប់ថា គួរតែ នារី វ័យក្មេងទាំងអស់នោះ រកទីកន្លែង ធ្វើការ ដែលសមរម្យ ដូចជាភោជនីយដ្ឋាន ខារ៉ាអូខេ ឬកន្លែងណាមួយផ្សេងៗ ដែលអាច បង្កលក្ខណៈងាយស្រួល ហើយមានការបិទបាំងឲ្យបានសមរម្យទើបល្អជាងឈរលើដងផ្លូវសាធារណៈបែបនេះ។ជាពិសេស បងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះរស់នៅតាមដងផ្លូវវែងស្រេង និង បងប្អូនដែលបើកអាជីវកម្មបើកក្រុមហ៊ុន និងម្ចាស់ភោជនីយដ្ឋានលក់ម្ហូបអាហារដែលមានផ្ទះនៅជាប់ដងផ្លូវវេងស្រីនោះ។បានសំណូមពរទៅដល់អាជ្ញាធរខណ្ឌពោធិសែនជ័យ សូមឱ្យចុះបង្ក្រាបណែនាំ ព្រោះក្រុមនារីបោយដៃតែងតែបង្ក បន្ទោបង់. (បត់ជើងតូច )ប៉ះពាល់ បរិស្ថាននៅតាម ផ្ទះរបស់ពួកគាត់។មជ្ឈដ្ឋានទូទៅ មានការ លើកឡើងថា ហើយមានការគាំទ្រយ៉ាងខ្លាំងចំពោះកងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលចុះបង្ក្រាប នារីវ័យក្មេងឈរបោយដៃ លក់សេវាកំសាន្តដល់បងៗបុរសៗយកមករុំទាំងអស់នេះ៕ (ដោយ.99) 32 ចែករំលែក