ព័ត៌មានជាតិ ឯកឧត្តមស៊ុនសុវណ្ណារិទ្ធ កិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការរៀបចំ និងការដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ចេញផ្សាយបន្ថែម ថ្ងៃទី 22 ខែ Jun ឆ្នាំ 2023 10 ចែករំលែក (ខេត្តកំពង់ឆ្នាំង)÷ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានចូលរួមកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការរៀបចំ និងការដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីឯកឧត្ដម អគ្គនាយករង អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន ក្រសួងមហាផ្ទៃ អភិបាលរងខេត្តកំពង់ឆ្នាំង លោក លោកស្រី នាយក នាយករងរដ្ឋបាលរាជធានី ខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋបាលរាជធានី ខេត្ត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង៕ 10 ចែករំលែក