ព័ត៌មានជាតិ គណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តចុះផ្អាកសកម្មភាពកាយដីមាត់ស្ទឹងនៅស្រុកអង្គរបូរី.. ចេញផ្សាយបន្ថែម ថ្ងៃទី 4 ខែ Jul ឆ្នាំ 2023 13 ចែករំលែក (ខេត្តតាកែវ)៖ ក្រោយភ្លៀងមេឃស្រឡះ..រឿងធំប៉ុណ្ណាក៏ដោយ. ឱ្យតែមានការប្រឹងប្រែងយកចិត្តទុកដាក់ប្រាកដជាបានជោគជ័យនិងផ្លែផ្កាល្អ ។ គណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តតាកែវ ដំណាងដោយលោក ឧត្តមសេនីយត្រី ជា សំបូរណ៍ អនុប្រធានលេខាធិការដ្ឋានប្រតិបត្តិ និងលោក រស់ ប៊ុនធឿន ជាសមាជិកគណៈកម្មការនិងជាអភិបាលស្រុកអង្គរបូរី កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានចុះទៅទីតាំងដីរបស់លោក កាំង ប៊ុនលី ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។ការចុះទៅទីតាំងដីខាងលើពីសំណាក់លោកអភិបាលស្រុក និង គណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ ធ្វើឡើងក្រោយមានសកម្មភាពកាយដីមាត់ស្ទឹងរៀបខឿន ដែលម្ចាស់ដីអះអាងថា ជាការទប់ស្កាត់ការបាក់ដីស្រុតច្រាំង ក្នុងគោលបំណងប្រើប្រាស់កុំឲ្យបាក់ដាច់ច្រាំងដល់ផ្លូវនិងក្បាលដីគាត់។ក្រោយមានការជជែកវែកញែករវាងអាជ្ញាធរជំនាញ និង ម្ចាស់ដីរួចមក លោក កាំង ប៊ុនលី ក៏បានឯកភាពបញ្ឈប់សកម្មភាពខ្លួនក្រោយចប់កិច្ចប្រជុំនោះភ្លាមៗផងដែរ។ក្នុងករណីខាងលើនេះមហាជនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលប្រឹងប្រែងយកចិត្តទុកដាក់ខ្នាងក្នុងការសម្រស់សម្រួលដោះស្រាយបញ្ចប់វិវាទ៕ 13 ចែករំលែក