ព័ត៌មានជាតិ សូមកុំលោភលន់…!! កម្មការិនីរោងចក្រ២នាក់ ខណៈដែលដើរចេញពីបន្ទប់ជួលឆ្ពោះទៅរោងចក្រ ចូលធ្នាក់ អន្ទាក់ក្រុមទម្លាក់យោង ល្បួងនាំយកទៅដោះយកគ្រឿងអលង្ការពីខ្លួនអស់រលីង… ចេញផ្សាយបន្ថែម ថ្ងៃទី 11 ខែ Jul ឆ្នាំ 2023 22 ចែករំលែក ភ្នំពេញ ៖ កើតមកជាមនុស្សកុំត្រូវលោភលន់អ្វីដែលក្រៅពីកម្លាំងញើសឈាមរបស់ខ្លួនឲ្យសោះ ការលោភលន់ធ្វើឲ្យអន្តរាយដល់ខ្លួនឯង ជាក់ស្ដែង កាលពី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ នារីរងគ្រោះទាំង២នាក់ ជាមិត្តភក្ដិនឹងគ្នា ស្នាក់នៅបន្ទប់ជួលជាមួយគ្នាក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅឯខេត្តកំពង់ធំ ម្នាក់ៗអស់ខ្សែដៃ ខ្សែក ក្រវិល ។មុនកើតហេតុ ខណៈដែលជនរងគ្រោះទាំង២នាក់ ដើរចេញពីបន្ទប់ជួលឆ្ពោះទៅរោងចក្រ ដល់ពាក់កណ្តាលផ្លូវ ត្រូវបានស្ត្រីសង្ស័យម្នាក់ មកសួររឿងគេជ្រុះកញ្ចប់មាស មិនទាន់ឆ្លើយផង ត្រូវបានស្ត្រីសង្ស័យម្នាក់ទៀត ដើរមកប្រាប់ថាកុំមាត់ រូបគេរើសបាន ហើយបង្ហាញឲ្យឃើញថង់ក្រហម មានគ្រឿងលោហៈធាតុពណ៌ក្រហម រួចប្រាប់ថា យើងយកទៅលក់ចែកគ្នា ហើយបញ្ចុះបញ្ចូល ល្បួងនាំជនរងគ្រោះទាំង២នាក់ ជិះតាមម៉ូតូ២គ្រឿង ទៅដល់ខាងលិចផ្សារព្រៃទា ឈប់ហើយធ្វើសកម្មភាព ហុចថង់ក្រហមឲ្យនារីរងគ្រោះ ដោះយកគ្រឿងអលង្ការទាំង២នាក់អស់ រួចហើយ ប្រាប់ឲ្យរង់ចាំ ពួកគេយកខ្សែកដែលរើសបាននោះទៅលក់ ហើយគេចខ្លួនបាត់រហូត លុះដល់វេលាម៉ោង៧និង៣០នាទី ហួសម៉ោងចូលធ្វើការរោងចក្រទៅហើយ នៅមិនឃើញក្រុមទាំងនោះវិលវិញ មិនអស់ចិត្ត ស្រាយមាត់ថង់មើល ឃើញខ្សែកសុឹងប៉ុនកូនដៃ សង្ស័យកាន់ទៅសួរអ្នកលក់បាយក្បែរនោះ ទើបដឹងដាខ្សែកដែកទេ ជាក្រឡៃ ជនរងគ្រោះទ្រហោយំ នឹកស្តាយរបស់ទ្រព្យ ។ជនរងគ្រោះទាំង២នាក់ត្រូវបាន បុរសម្នាក់ជាអ្នកលក់បាយ ជួយឌុបជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕ 22 ចែករំលែក