TOP NEWS: លទ្ធផលបណ្តោះអាសន្ន៖ គណបក្សប្រជាជនកម្ពុជា ទទួលបានជាង៦.៣លានសំឡេង, គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានជាង៧១ម៉ឺនសំឡេង ខណៈអ្នកបោះឆ្នោតកើនដល់ ៨៤.៥៩%
TOP NEWS: លទ្ធផលបណ្តោះអាសន្ន៖ គណបក្សប្រជាជនកម្ពុជា ទទួលបានជាង៦.៣លានសំឡេង, គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានជាង៧១ម៉ឺនសំឡេង ខណៈអ្នកបោះឆ្នោតកើនដល់ ៨៤.៥៩%
(ភ្នំពេញ)៖ លទ្ធផលបណ្តោះអាសន្ន ដែលចេញដោយ គ.ជ.ប បានបង្ហាញថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,១៩៣នាក់ ស្មើនឹង៨២.៣០ភាគរយ នៃសំឡេងឆ្នោតបានការទាំងអស់ ដោយឡែកគណបក្សហ៊្វ៊ុនស៊ិនប៉ិច ឈរនៅលំដាប់លេខ២ ដោយទទួលបានសំឡេងគាំទ្រ ៧១៦,៤៤៣នាក់ ស្មើនឹង ៩.២២ភាគរយ។
តាមលទ្ធផលបណ្តោះអាសន្នបានបង្ហាញថា អ្នកចូលរួមទៅបោះឆ្នោតមាន ៨ ២១៤ ២២៨ ស្មើនឹង ៨៤,៥៩%៕