ការកាប់ដឹកជញ្ជូនឈើព្រៃ តាមគោយន្តកែច្នៃ នៅតែបន្តមានដដែល.. ចេញពីតំបន់ព្រៃអង់តែន កម្លាំងជំនាញពាក់ព័ន្ធមិនបង្ក្រាប..ព្រោះខ្លាចបាត់ឆ្នាំងបាយ..
សូមជួយឧបត្ថម លេខABA.$ 531 939 555
(ខេត្តកំពង់ធំ )÷ បទល្មើស ដឹកអុសឈើព្រៃ ឈើស្រស់ៗដឹក ជារៀងរាល់យប់ ក្នុងមួយយប់មិនក្រោមពី 15 ទៅ 20 គោយន្តទេ ចេញពីព្រៃអង់តែន ឆ្លងកាត់ផ្សារកំពប់អំបិល ឃុំបឹងល្វា ឆ្លងកាត់ អូរឫស្សី ចូលឃុំក្រវ៉ា ស្រុកសន្ទុក ខេត្តកំពង់ធំ បន្តទៅស្រុកចំការលើ ខេត្តកំពង់ចាម គ្មានសមត្ថកិច្ចជំនាញពាក់ព័ន្ធណាបង្ក្រាបឡើយ បច្ចុប្បន្ននេះមិនដឹងមូលហេតុអ្វីសោះឡើយ។
ប្រភពបានបង្ហើបថា បើនិយាយតាមដងផ្លូវ គេសង្កេតឃើញក្រុមសមត្ថកិច្ចដាក់ក្បាលឡាន អង្គុយគុយ ចាំទទួលលុយពីក្រុមដឹកឈើព្រៃ។
កន្លងមក ឯកឧត្តម នាយឧត្តម សៅរ៍ សុខា អគ្គមេបញ្ជាការរងខេមរៈភូមិន្ទ និង ជាមេបញ្ជាការកងរាជវុធហត្ថលើផ្ទៃប្រទេស ហើយក៏ជាប្រធានគណៈកម្មាធិការ បង្ក្រាប ទប់ស្កាត់ និងការពារធនធានធម្មជាតិ បានដាក់បញ្ជាឲ្យមន្ត្រីអាវុធហត្ថ នៅតាមតំបន់នីមួយៗ ត្រូវតែអនុវត្តតួនាទីភារកិច្ច ឲ្យបានខ្ជាប់ខ្ជួនរៀងៗខ្លួន។
ត្រូវតែបង្ក្រាបបទល្មើសធនធានធម្មជាតិ.. មិនគិតអ្នកតូច..មិនគិតអ្នកធំ..មិនគិតអ្នកក្រ..មិនគិតអ្នកមាន…មិននិយាយបទល្មើសតូច..ឬ បទល្មើសធំ..ត្រូវតែបង្ក្រាបទាំងអស់..ឲ្យស្មើភាពគ្នា។
តែផ្ទុយទៅវិញ បទល្មើសការដឹកជញ្ជូនឈើអុសព្រៃអស់ស្រស់ៗ ចេញពីព្រៃអង់តែន ស្រុកសន្ទុក ខេត្តកំពង់ធំ នៅតែបន្តមានដដែល។….
សំណួរសួរថា តើអស់លោកមន្ត្រីជំនាញពាក់ព័ន្ធ ដែលឈរជើងនៅទីតាំងខាងលើនោះ ?? ដែលអស់ លោក ស៊ីប្រាក់ខែរដ្ឋ ដែលរាស្ត្របង់ពន្ធជូនរដ្ឋ.. ទាំងប្រធានទាំងអនុប្រធាន ទាំងសមាជិក ដើរឈរជើងនៅតំបន់នោះ កំពុងធ្វើអ្វី ឬក៏ដូចប្រភព ពីមហាជនមួយចំនួនតូច បានប្រាប់មកអង្គភាព សារព័ត៌មានយើងខ្ញុំ ថា អង្គុយរាប់ក្បាលគោយន្ត ឬ រថយន្តយកតែលុយ???។…
ជាពិសេសកន្លងមកមាន ក្រុមរថយន្តវេអងដែលដឹកចេញពីចំណុចអូរក្រពើ ក្នុងមួយយប់ មិនក្រោមពី ៣ទៅ៤រថយន្តទេ។…
អង្គភាពសារព័ត៌មានយើងចុះផ្សាយក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ នឹងចូលរួមចំណែករក្សាធនធានធម្មជាតិ ..គ្មានចេតនាមួលបង្កាច់ ដល់អស់លោកមន្ត្រីជំនាញពាក់ព័ន្ធឡើយ គួរឲ្យសោកស្ដាយណាស់ អង្គភាពយើង មិនអាចសុំការបំភ្លឺ ពីមន្ត្រីជំនាញពាក់ព័ន្ធ នៅគោលដៅនោះបាន។
ហើយកន្លងមកមាន សារព័ត៌មានក្នុងស្រុកបានចុះផ្សាយជាច្រើនក៏ប៉ុន្តែបទល្មើសនៅតែបន្តមានដដែល។
ការចុះផ្សាយនេះ បើអស់លោកមានប្រតិកម្មណាមួយ ចង់បកស្រាយបំភ្លឺ សូមទាក់ទងមកអង្គភាពសារព័ត៍មានយើងខ្ញុំ រៀងរាល់ម៉ោងធ្វើរស្តី អំពីរបប សារព័ត៍មាន កម្ពុជា។ នៅមានវគ្គបន្តទៀត…. ផ្សាយវគ្គក្រោយដាក់ឲ្យចំឈ្មោះមន្ត្រីពាក់ព័ន្ធ…