ព័ត៌មានជាតិ ក្រុមឈ្មួញឈើជើងខ្លាំងប្រចាំខេត្តក្រចេះគឺលោក ( តាក្ងាន ) និងក្រុមគ្រួសារ បក្សពួក តែងតែបង្កអុកឡុក ជេរប្រមាថដល់ក្រុម អង្គការការពារធនធានធម្មជាតិ គ្មានសមត្ថកិច្ចណាបង្ក្រាបបានឡើយក្រុមនេះ…?? ចេញផ្សាយបន្ថែម ថ្ងៃទី 5 ខែ Aug ឆ្នាំ 2023 33 ចែករំលែក (ខេត្តក្រចេះ)÷ក្រុមជើងខ្លាំង របស់លោកតាក្ងាន រកស៊ីបទល្មើស តាមដងផ្លូវ (អាស៊ាន លេខ 11) ផ្លូវ 7 .A ក្នុងទឹកដីខេត្តក្រចេះ គ្មានសមត្ថកិច្ចតាមដងផ្លូវណាបង្ក្រាបឡើយ។ក៏ប៉ុន្តែបើក្រុមឈ្មួញផ្សេងៗ ទៀតកន្លងមកសមត្ថកិច្ចលើដងផ្លូវតែងតែបង្ក្រាបបាន ចម្លែកអីតែក្រុមបក្សពួក (តាក្ងាន)មួយនេះ សមត្ថកិច្ចមិនហ៊ានបង្ក្រាប ឬ ខ្លាច បុណ្យស័ក បារមី ជេរស្ដី ប្រមាថ ពីក្រុម(តាក្ងាន) ឬ យ៉ាងណា???ឈ្មួញនេះបានដឹកឈើចេញពី ស្រុកអូរក្រៀង ចូល ស្រុកចិត្របុរី. ឆ្លងកាត់ក្រុងក្រចេះ ស្រុកឆ្លូង ទៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម បានយ៉ាងរលូនជារៀងរាល់ថ្ងៃ។ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី 4 ខែសីហាឆ្នាំ 2023 ក្រុមនេះ បានលើកគ្នា ជាច្រើននាក់ មានស្រី មានប្រុស មានរថយន្តពីរគ្រឿងដឹកឈើសិប្បកម្ម ទៅរករឿងដល់ទីស្នាក់ការបរិស្ថាន ការពារធនធានធម្មជាតិ ដែលមានស្នាក់ការនៅចំណុចភូមិ ឃុំចង្គ្រង ស្រុកចិត្របុរី ខេត្តក្រចេះ។ ហើយមានជេរប្រមាថ ទៅលើ ក្រុមការងារអង្គការ និងក្រុមគ្រួសាររបស់អង្គការ..នឹងជេដល់ក្រុមរសារព័ត៌មានខ្លះទៀតផងដែរ។តែមកដល់ពេលនេះនៅព្រឹកថ្ងៃទី 5 ខែសីហាឆ្នាំ 2023 ក្រុមតាក្ងាននៅតែដឹកជញ្ជូនឈើលើដងផ្លូវយ៉ាងព្រងើយ។នេះ សបញ្ជាក់ ឲ្យឃើញថា សមត្ថកិច្ចតាមដងផ្លូវអសមត្ថភាព មិនហ៊ានបង្ក្រាបតាក្ងានឡើយ។សមត្ថកិច្ចនៅតាមដងផ្លូវមានដូចជាកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងសមត្ថកិច្ច ប៉ូលីសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ច នគរបាល សេដ្ឋកិច្ចស្រុក កម្លាំងសមត្ថកិច្ច ប៉ូលីសសេដ្ឋកិច្ច ខេត្ត មន្ត្រីអាវុធហត្ថស្រុក មន្ត្រីកងកម្លាំងអាវុធហត្ថខេត្ត និងមន្ត្រីយោធានៅតាមផ្លូវនេះ។ហើយសូមបញ្ជាក់ផងដែរថាក្រុមឈ្មួញដឹកជញ្ជូនឈើលើដងផ្លូវនេះមិនមែនមានតែតាក្ងានមួយក្រុមទេ មានជាច្រើនក្រុម កំពុងធ្វើសកម្មភាពយ៉ាងរលូន។សូមបញ្ជាក់ផងដែរថា ក្រុមអង្គការក្រៅរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ធ្វើការបម្រើ សង្គម ធ្វើការដោយឆន្ទៈ ដោយទឹកចិត្ត គ្មានប្រាក់ខែ ស៊ីដូចអស់លោកមន្ត្រីជំនាញ នោះឡើយ។ ក៏ប៉ុន្តែ ក្រុមអង្គការក្រៅរដ្ឋាភិបាល និងអ្នកសារព័ត៌មាន តែងតែរករឿងសម្ពាធពីក្រុមឈ្មួញទុច្ចរិតបំផ្លាញធនធានធម្មជាតិ ហើយពេលខ្លះមានរឿង ដោយក្រុមឈ្មួញប៉ុនប៉ងជេរប្រមាថគំរាមកំហែងមកលើក្រុមអង្គការនិងអ្នកសារព័ត៌មាន ម្ដងៗ ទៅប្តឹងដល់សមត្ថកិច្ច ដើម្បីឲ្យអន្តរាគមន៍ជួយ។ ក៏ប៉ុន្តែហាក់ បីដូចអូសឬស្សីបាជ្រះចុងអ៊ីចឹង។បច្ចុប្បន្ន ក្រុម ឈ្មួញតាក្ងាន ត្រូវបានលោកប្រធានអង្គការ ស្នាក់ការ ការពារធនធានធម្មជាតិ បានដាក់ពាក្យបណ្ដឹងចូលទៅកងកម្លាំងរាជអាវុធហត្ថស្រុកច្របុរី រួចហើយ ក៏ប៉ុន្តែ ការអនុវត្តច្បាប់យ៉ាងណានោះ យើងមិនទាន់ដឹងទេ។….នៅមាមត.. 33 ចែករំលែក