លោក ឈួន ចាន់ណា អភិបាលស្រុកដឹកនាំកម្លាំងចុះ មូលដ្ឋាន ត្រួតពិនិត្យប្រព័ន្ធប្រឡាយបង្ហូរទឹក….
(ខេត្តកំពង់ឆ្នាំង)÷នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ លោក ឈួន ចាន់ណា អភិបាលស្រុក បានដឹកនាំអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំស្វាយ និងការិយាល័យពាក់ព័ន្ធ ចុះពិនិត្យការងារសាងសង់លូរំដោះទឹកប្រវែង ១០០០ម៉ែត្រ មុខកាត់ ១ម៉ែត្រ និងសាងសង់រីហ្គែរ ចំនួន ៣៥កន្លែង តាមបណ្តោយផ្លូវលេខជាតិលេខ៥ ក្នុងភូមិជន្លាត់ដៃ និងភូមិរិទ្ធិក្រៃ ឃុំស្វាយ ។
ក្នុងនោះដែរខ្ញុំបានណែនាំ និងសំណូមពរ សុំការយោគយល់ អធ្យាស្រ័យ ពីបងប្អូនប្រជាពលរដ្ឋមានលំនៅដ្ឋាន នៅតាមដងផ្លូវនេះ នៅពេលដាក់លូ តែងមានការប៉ះពាល់ ម៉្យាងទៀតសូមអាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែទាំផ្លូវ និងលូនេះ ឱ្យមានសោភ័ណភាព និងប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ផងដែរថា ក្នុងមូលដ្ឋានទឹកដីស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង តាំងតែពី លោក ឈួន ចាន់ណា ឡើងមកកាន់ជាអភិបាលស្រុក ឃើញថាមានការប្រែប្រួល ហេដ្ឋារចនាសម្ព័ន្ធ បែបបទការងារ រដ្ឋបាល នៅក្នុងស្រុកល្អប្រសើរ៕