បើមានស្លាក់លេខហើយនឹង…សាច់ញាតិកំពុងរង់ចាំ យុត្តិធម៌ស ខណៈលោកយាយ សុខ សុន ស្លាប់ដោយសារ ម៉ូតូកង់បី (pass app) កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២៣ នៅផ្លូវជាតិលេខ៣ភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
(ខេត្តកណ្ដាល)÷ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង ៤នឹង២៣នាទី ថ្ងៃទី១១ ខែសីហាឆ្នាំ២០២៣ បណ្ដាលឲ្យ លោក យាយឈ្មោះ សុខ សុន ស្លាប់ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។
បើតាមប្រភពនិងសាក្សីបានឃើញហេតុការណ៍ឲ្យដឹងថា គេឃើញលោកយាយដើរឆ្លងផ្លូវ ត្រង់ចំណុច ទីប្រជុំជន មានផ្សារលក់ដូរតូចមួយ ភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ពេលនោះ លោកយាយបានដើរឆ្លងផ្លូវ ពីកើតទៅលិច ឆ្លងផ្លូវខាងស្ដាំដៃផុតជិតដល់កណ្ដាលទ្រូងផ្លូវហើយ។ ក៏ស្រាប់តែឃើញ រម៉កម៉ូតូកង់បី (pass app ដែលមានស្លាកលេខ ភ្នំពេញ 1JQ-5493 បើកវ៉ាជែង(រថយន្ត និងម៉ូតូជាច្រើនទៀត ដែលគេឈប់ឱ្យលោកយាយឆ្លង )ហើយម៉ូតូកង់បី passapp នោះ ក៏បានបុកលោកយាយតែម្ដងទៅ។
ក្រោយបុកលោកយាយហើយម្ចាស់ម៉ូតូកង់បី pass app បាន ដាក់មេប្រូច តាមបណ្ដាផ្លូវជាតិលេខ៣ ទៅត្បូងបាត់ស្រមោល។
ក្រោយកើតហេតុ ប្រជាពលរដ្ឋរាយការណ៍ទៅបងប្អូនសាច់ញាតិ ហើយសាច់ញាតិបានមកដល់កន្លែងកើតហេតុ។ក៏ឃើញមានវត្តមានសមត្ថកិច្ចមកដល់ក៏បញ្ជូនទៅមន្ទីរពេទ្យក្រោយមកក៏បានស្លាប់ ហើយមកយកធ្វើបុណ្យនៅ នៅផ្ទះ កូន ភូមិឃុំខាងលើ តាមប្រពៃណី។
រួចមក កូននិងសាច់ញាតិបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីឲ្យជួយអន្តរាគមន៍ស្រាវជ្រាវ វែកមុខរកម្ចាស់ម៉ូតូកង់បី pass app ខាងលើ ឲ្យចូលខ្លួនមកដោះស្រាយ។ ហើយបងប្អូនសាច់ញាតិជាដើមបណ្តឹងបានដាក់ពាក្យបណ្ដឹង ទាជំងឺចិត្ត ជាទឹកប្រាក់ ដើម្បីយក មកធ្វើបុណ្យសពចំនួន 5.000 ដុល្លារ។
តែរហូតមកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នេះ កូន បងប្អូនសាច់ញាតិចៅទួតទាំងអស់ មិនទាន់ឃើញ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹង ជូនដំណឹង ថាក្នុងករណី នេះ វិវត្តទៅដល់ណាឡើយ។ ហើយក៏មិនទាន់ឃើញវត្តមាន បងប្អូនសាច់ញាតិជនបង្កមកសួរសុខទុក្ខនិងចូលរួមចូលបុណ្យសព ៧ថ្ងៃឡើយ។
ក្នុងករណីនេះបងប្អូនសាច់ញាតិជនរងគ្រោះសូមសំណូមពរទៅដល់ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹង ក៏ដូចជាកម្លាំងសមត្ថកិច្ចចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។ សូមមេត្តាជួយពន្លឿនក្នុងការស្រាវជ្រាវស្វែងរក ជនដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមកដោះស្រាយតាមផ្លូវច្បាប់ និងសងជាសំណង ដល់គ្រួសារសព ដើម្បីឲ្យមានយុត្តិធម៌ សម្រាប់លោកយាយដែលបានស្លាប់ទៅនោះ។
ប្រភពបានបន្តថា ក្រុម បងៗរត់ម៉ូតូកង់បី pass app មួយចំនួនតូច តែងតែបើក បរបង្កគ្រោះថ្នាក់ចរាចរណ៍បង្កបញ្ហា បង្កភាពអាណាធិបតេយ្យតាមដងផ្លូវ។ ក្រោយពេលព្រឹកជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍អ្វីមួយនោះមិនដែលចូលខ្លួនដោះស្រាយតែងតែដាក់មេប្រូជានិច្ច។
ក្នុងករណីនេះបងប្អូនសាច់ញាតិទាំងអស់សង្ឃឹមថាកម្លាំងសមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹង ក៏ដូចជាកម្លាំងសមត្ថកិច្ចចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ប្រាកដជាស្រាវជ្រាវ វែកមុខជនដែលបើក passapp បង្ករគ្រោះថ្នាក់ចរាចរណ៍នោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់ បានជាក់ជាមិនខាន ព្រោះថាចាប់បាន pass appនឹងមានស្លាកលេខហើយនោះ។៕ សូមរង់ចាំភាគបន្ត..