របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ភាពជាថ្នាក់ដឹកនាំ..លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងមេមួយខ្សែ ក្នុងឃុំស្វាយជុក

14

(ស្រុកសាមគ្គីមានជ័យ)÷ ភាពជាថ្នាក់ដឹកនាំ មិនប្រកាន់..តែងតែចុះសំណេះសំណាល ពន្យល់និងបង្រៀន ដល់ពលរដ្ឋ។ នៅព្រឹក ថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានគម្រោងជួសជុលផ្លូវបេតុងអាម៉េ ១ខ្សែ មានប្រវែងសរុប ៤៤២ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០.១៥ ម៉ែត្រ នៅភូមិក្រាំងស្រម៉ ឃុំស្វាយជុក ។

ដោយមានការចូលរួមពី៖
១.លោក សាំង វ៉ាន់ នាយករដ្ឋបាលស្រុកស្ដីទី
២.កញ្ញា ស៊ត ស្រីណែត មន្ត្រីការិយាល័យផែនការ គាំទ្រឃុំ
៣.លោក ឱ សារ៉ាត់ មន្ត្រីបច្ចេកទេស
៤.លោក លន់ សុឃុន ប្រធានក្រុមហ៊ុនទទួលការសំណង់
៥.និងលោក លោកស្រី គណៈកម្មាធិការលទ្ធកម្មឃុំ មេភូមិ និងប្រជាពលរដ្ឋដែលទទួលផលពីគម្រោង។
»វត្តមានចូលរួមសរុប ៩៩នាក់ ស្រី ៥៥នាក់។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលស្រុក បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមថែរក្សា ការពារសមិទ្ធផលដែលទទួលបានថ្មីនេះ ដើម្បីបានប្រើប្រាស់យូរអង្វែង។ ស្របនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គឺ ទឹក ,ភ្លើង ,ផ្លូវ និងធនធានមនុស្ស។

ជាមួយគ្នានេះដែរ លោកអភិបាលស្រុក បានធ្វើការផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា ការពារធនធានធម្មជាតិ ដោយធ្វើការដាំដើមឈើ និងសម្អាតបរិស្ថាននៅក្នុងភូមិឋានយើងឲ្យបានស្អាត ដើម្បីកាត់បន្ថយនូវជំងឺផ្សេងៗ និងទុកដាក់សំរាមប្រកបដោយសុវត្ថិភាព ផងដែរ។

គម្រោងជួសជុលផ្លូវបេតុងអាម៉េ ១ខ្សែនេះ មានប្រវែងសរុប ៤៤២ ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០.១៥ ម៉ែត្រ ចំណាយថវិកាអស់ចំនួន ២៨៧,៣០០,០០០រៀល គម្រោងនេះដែរអនុវត្តដោយក្រុមហ៊ុន លន់ សុឃុន ៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.