ព័ត៌មានជាតិ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តដឹកប្រេង និងរថយន្តដឹកអ្នកដំណើរបុកគ្នានៅលើផ្លូវជាតិលេខ៤ ម្តុំលោកយាយម៉ៅពេជ្យនិល.. ចេញផ្សាយបន្ថែម ថ្ងៃទី 2 ខែ Sep ឆ្នាំ 2023 53 ចែករំលែក {ខេត្តព្រះសីហនុ}÷នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០ ២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកប្រេងនិងដឹកអ្នកដំណើរ បានបុកគ្នាបណ្តាលឱ្យមនុស្សរងរបួសធ្ងន់ ស្រាល ជាច្រើននាក់។ហេតុ ការណ៍គ្រោះថ្នាក់ ចរាចរណ៍ នេះរថយន្ត សុីទែនដឹកហ្គាស បុកគ្នាជាមួយរថយន្ត ប្រភេទ ទេសចរណ៍ នៅចំ ណោទពេជ្រនិល លោកយាយ ម៉ៅពេជ្រនិល ចន្លោះគីឡូម៉ែ ត្រ ១០៣-១០៤ ភូមិ ទី៦ ឃុំយាយម៉ៅ ពេជ្រ និល ស្រុក ភ្នំស្រួច ខេត្ដកំពង់ស្ពឺនៅវេលាម៉ោង១១និង៣០នាទី រថយន្ត០១គ្រឿង ម៉ាក SHACMAN ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3G – 1758 សណ្តោងរ៉ឺម៉ក់ ពណ៌ស ពាក់ស្លាកលេខភ្នំពេ ញ 4B-0249 អ្នកបើកបរមិនស្គាល់អត្តសញ្ញា ណ (ចុះរត់គេច)បេីកបរពីទិសខាងកើតទៅទិសខាងលិច ដល់ចំណុចខាងលេីបានបុករថយន្ត០១គ្រឿង ម៉ាក ហ៉ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3 C -3445 សណ្តោងរ៉ឺម៉ក់ ពណ៌លឿង ពាក់ស្លាក លេ ខភ្នំពេញ 4A-1424 អ្នកបើកបរមិនស្គាល់អត្តស ញ្ញា ណ រួចបន្តទៅបុករថយន្ត០១គ្រឿងទៀត ម៉ាក F O RD TRANST ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3F- 5 325 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា ។ក្នុងករណីគ្រោះថ្នាក់ខាងលេី បណ្ដាលឲ្យ ស្លាប់០១នាក់ប្រុស ជនបរទេស (នៅកន្លែងកើតហេតុ)ដោយរងរបួសស្រាលនិងធ្ងន់ មួយចំនួន ខូចខាតរថយន្ត០៣គ្រឿង ធ្ងន់០២គ្រឿង មូលហេតុបណ្ដាលមកពី ររថយន្តដឹកហ្គាសបេីកក្នុងស្ថានភាព មេឃភ្លៀងរអិល។បច្ចុប្បន្ន កងកម្លាំងនគរបាលស្រុកភ្នំស្រួចកំពុងសម្រួ លចរាចរណ៍នៅកន្លែងកើតហេតុ ជៀសវាងបង្កឲ្យមានការកកស្ទះចរាចរណ៍៕ 53 ចែករំលែក