សូមសរសើរ.អាវុធហត្ថខេត្តកំពតបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!
(ខេត្តកំពត)៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា(ស្តីទី)អមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៦ និង ៤៥នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និង អង្គភាពនគរបាលយុត្តិធម៌នៃ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទ្វីខាងត្បូងសង្កាត់អណ្ដូងខ្មែរក្រុងកំពតខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀនចំនួន២កញ្ចប់មួយកញ្ចប់ធំនិងមួយកញ្ចប់តូច ទម្ងន់២៦.៣២ក្រាម ថ្លឹងទាំងសំបក់ថង់ និង ទូរស័ព្ទដៃចំនួនមួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានមន្ត្រីជំនាញចាត់ការតាមនីតិវិធី។