របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

កន្លែងដែលត្រជាក់ រំសាយអារម្មណ៍ ធម្មជាតិពិតប្រាកដ ក្រោយពីការងារមានតែតំបន់ទឹកធ្លាក់ស្រែអំពិល នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បងប្អូនយើង…

13

(ខេត្តកំពង់ឆ្នាំង)៖ ក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ប្រជាពលរដ្ឋមានការងារធ្វើ ក្រោយពី សម្រាកពីការងារចុងសប្តាហ៍ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញធ្វើដំណើរ មកកំសាន្ត មុជទឹកធ្លាក់បែបធម្មជាតិ ពិសារអាហារ បែបធម្មជាតិ នៅរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលខេត្តកំពង់ឆ្នាំង។

ជាក់ស្តែងនៅថ្ងៃទី១ ខេត្តតុលា ឆ្នាំ ២០២៣ នេះ ក្រុមសកម្មជនយុវជនគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកឈៀង ថារិទ្ធ ជាប្រធាន និងមានការសម្រួលសម្រួលឧបត្ថម្ភពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណបក្សខេត្តកំពង់ឆ្នាំង។ បានជំរុញ និងលើកទឹកចិត្តដល់ក្រុមអ្នកសារព័ត៌មាន ហើយ ក៏ ជាក្រុមសកម្មជន យុវជនគណបក្សប្រជាជន ខេត្តកំពង់ឆ្នាំង មានចំនួនជាង៦០នាក់។
ដោយមានការ ចូលរួមការពារសន្តិសុខតាមដងផ្លូវពីសំណាក់កងកម្លាំងទាំងបីប្រភេទ នៅក្នុងស្រុកទឹកផុស។

នៅក្នុងឱកាសនោះ លោកប្រធានសហគមន៍ ក៏ដូចជាលោកមេឃុំ ក្នុងសែនជ័យ និងក្រុមសកម្មជន យុវជនគណបក្សប្រជាជនហើយ ក៏ជាអ្នកសារព័ត៌មានផងនោះ បានសំណេះសំណាល សាកសួរសុខទុក្ខ និងជាមតិយោបល់រវៀងគ្នាទៅវិញ ទៅមក លេីប្រធានបទ ស្តីពីការ ការពារធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងសហគមន៍តំបន់ការពារទឹកធ្លាក់ធម្មជាតិស្រែអំពិល រួចមក កងកម្លាំងទាំងបីប្រភេទ នឹងក្រុមសកម្មជនយុវជនគណបក្សប្រជាជន ហើយ ក៏ ជាអ្នកសារព័ត៌មានផងនោះ បាន ពិសារអាហារសាមគ្គីជាមួយគ្នាដោយក្តីរីករាយ និងស្និតស្នាលក្រៃលែង ព្រមទាំងមានក្រុមតន្ត្រី អកកាដង់លេងកំដរពេញមួយថ្ងៃ។
និងមានម្ហូបអាហារបែបធម្មជាតិ ដូចជា /មាន់ស្រែដុត/កូនត្រី ដុតដាក់ក្នុងបំពុងឬស្សី/ត្រីរ៉ុសបំពង ម្ជូស្វាយ/ម្ពូគ្រឿងដាច់គោធម្មជាតិ/អន្ទុងឆាក្តៅ/ប្រហុកដុតម្ជូក្រសាំងដាក់គល់ស្លឹកគ្រី/ កង្កែប បោក អាំង នឹង ឆា គ្រប់ប្រភេទ បែបធម្មជាតិ។ល។ មាន ផ្អក ត្រីសណ្តាយ,ត្រីប្រា,ត្រីក្អែក,ត្រីអណ្តែង,នឹងផ្អកកូនត្រី នឹងអន្លក់ស្លឹកឈើបែបធម្មជាតិដូចជា ស្លឹកល្ងៀង,ផ្កាស្នោ,ប្រលិត…។ល។
លោកប្រធានសហគមន៍ បានយកចិត្តទុក្ខដាក់ក្នុងការរៀបចំតំបន់ទេសចរណ៍ធម្មជាតិខាងលើអោយមានសណ្ដាប់ធ្នាប់ សន្និសុខល្អ មានទីធ្លាធំទូលាយមានចំណតរថយន្ត ត្រឹមត្រូវ មានបន្ទប់ទឹក បន្ទប់អនាម័យល្អ មានកញ្ចុះ ជាច្រើនធំទូលាយ ត្រជាក់និងសុវត្ថិភាព អង្គុយពិសាអាហារ នៅមាត់ទឹក សែនត្រជាក់ និងមានក្តីសុខមានអារម្មណ៍ស្ងប់ស្ងាត់ បរិបូរណ៍។ ចំណែកផ្ទៃកន្លែងទឹកហូរដែលយើងអង្គុយលេងគឺមានផ្ទាំងថ្មដាធំៗនិងទឹកហូរដ៏សែនត្រជាក់ដល់រាងកាយ និងទេសភាពធម្មជាតិដ៏ស្រស់ត្រកាល មានរុក្ខជាតិដុះជុំវិញជ្រោះមានផ្ការុក្ខជាតិដ៏សែនក្រអូប គួរអោយគយគន់នៃតំបន់ទេសចរណ៍ខាងលើនេះណាស់។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឌទាំងអស់នៅតាមបណ្ដាស្រុកខេត្តនានា ចង់មកលេងកំសាន្តពិតជាសប្បាយមែន ពិតជាមិនសុខបំណងឡើយ។ គឺមានសុខ សន្តិភាពមានសុខសុវត្ថិភាព ល្អប្រសើរណាស់។ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែល រកសន្តិភាពជូនកម្ពុជាបាន ដល់សព្វថ្ងៃនេះ៕ អត្ថបទដោយលោក (សុត ប៊ុនធីម)

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.