អបអរសាទរគណៈបញ្ជាការឯកភាពស្រុកកែវសីមា ចុះបង្ក្រាបផលអនុផលព្រៃឈើខុសច្បាប់ដូចភ្លៀងរលឹម…
{ខេត្តមណ្ឌលគិរី}÷បង្ក្រាបដូចភ្លៀងរលឹម ប៉ុណ្ណឹងហើយនៅតែក្រុមឈ្មួញទុច្ចរិតរកស៊ីបំផ្លាញធនធានធម្មជាតិ នៅតែបន្តមានទៀត បង្ក្រាបពីមុខ ..ចេញពីក្រោយ..បង្ក្រាបពីក្រោយ..ចេញពីមុខ..ក្រុមឈ្មួញប្រើគ្រប់រូបភាព.. ក្នុងការប្រកបមុខរបរ ជំនួញខុសច្បាប់នេះ។
តែទោះជាយ៉ាងណាក៏ដោយក៏គេចមិនរួច ពីកម្លាំងគណៈ បញ្ជាការឯកភាពស្រុកកែវសីមាឡើយ ..ដែលមានលោក សាន្ត គឹមអ៊ៀប ជាអភិបាលស្រុក។
ជាក់ស្ដែងនៅ ថ្ងៃទី៦ ខែធ្នូឆ្នាំ ២០២៣ កម្លាំងគណៈមេបញ្ជាការឯកភាព ស្រុកកែវសីមា ដែលដឹកនាំ ដោយ លោក សុះ ម៉ីឡែន ប្រធានលេខាធិការដ្ឋានស្រុក និងជា អភិបាលរងស្រុក និងលោក អឿន វណ្ណៈ ជាអនុប្រធាន គណៈមេបញ្ជាការឯកភាព ស្រុក រួមនឹងកងកម្លាំង ទាំងបីប្រភេទ និងកម្លាំងរដ្ឋបាលព្រៃឈើនិងបរិស្ថាន។ បានចុះបង្ក្រាបបទល្មើសព្រៃឈើ ស្ថិតនៅក្នុងឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប្រមូលបានអនុផលព្រៃឈើ ជាប្រភេទគ្រោងទ្វារចំនួន៥០កន្ទុយ ជាប្រភេទឈើផ្ចឹក គិតសរុបចំនួន ១គីប កន្លះ។
បច្ចុប្បន្នឈើទាំងអស់នោះយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើស្រុកកែវសីមា។
សូមបញ្ជាក់ផងដែរថា លោក សាន្ត គឹម អ៊ៀប អភិបាលនៃគណៈអភិបាលស្រុកកែវសីមា ជាបណ្ឌិត វ័យក្មេង ដែលមានចំណេះដឹងខ្ពង់ខ្ពស់ផ្នែកគ្រប់គ្រងផ្នែករដ្ឋបាល តាំងតែពីលោក ទទួលការតែងតាំងពីរាជរដ្ឋាភិបាលមកកាន់ការងារជាអភិបាលស្រុក ដឹកនាំ មន្ត្រីរាជការ ក្រុមការងារ និងបម្រើប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់..គិតអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ…។
បើនិយាយហេដ្ឋារចនាផ្សេងៗវិញ គឺមានការរីកចម្រើនល្អប្រសើរ។
ថែមទាំងថ្មីៗនេះលោកអភិបាលស្រុកបានដាក់ ភ្លើងបំភ្លឺផ្លូវ និងបានកែលម្អក្នុងបរិវេណសាលាស្រុកបានយ៉ាងស្រស់បំព្រង។
ជាពិសេសបានដាក់បង្គោលសាលាបំភ្លឺផ្លូវត្រង់ចំណុចទឹកខួប ដែលជាតំបន់ព្រៃ កន្លងមកងងឹតយ៉ាងខ្លាំងបច្ចុប្បន្នគឺភ្លឺល្អប្រសើរ។
បងប្អូនប្រជាពលរដ្ឋរីករាយសប្បាយចិត្តដែលមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៅក្នុងស្រុកកែវសីមាបានយកចិត្តទុកដាក់បម្រើពួកគាត់ សេវាសាធារណៈល្អប្រសើរ។
ជាពិសេសកងកម្លាំងប្រដាប់អាវុធទាំងអស់ តែងតែយល់ចិត្តទុកដាក់ស្ដាប់បទបញ្ជា របស់ថ្នាក់ដឹកនាំ រក្សាសន្តិសុខសុវត្ថិភាព សន្តិភាព ជូនពលរដ្ឋបានល្អ។
សូមបញ្ជាក់ មិនដូចបុគ្គលល្បីវោហារ តាមសង្គម ហ្វេស ប៊ុក ជេរបញ្ចោរ គេឯង លើកឡើងវាយប្រហារទៅលើមន្ត្រី ស្រុកកែវសីមា នោះឡើយ គឺបុគ្គលខ្លាំងអាងមានលុយ អាងមានអំណាចនៅពីក្រោយខ្នងនោះទេ៕