បញ្ចប់មុខតំណែងផ្កាយ បី ធ្វើឲ្យល្បីពេញពិភពលោក ទាំងលុយ១០ម៉ឺនដុល្លារនិងស្រាថ្លៃ..
(ភ្នំពេញ)÷ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
គួររម្លឹកថា លោក កឹម ជាតិ កាលពីពេលថ្មីៗនេះ បានធ្លាយរឿងអាស្រូវមួយ ដែលក្រុម
ហ៊ុនលក់ស្រា ប្ដឹងទៅអគ្គាធិការដ្ឋានក្រសួង
មហាផ្ទៃ ក្រោយលោកគាបស៉ីលុយក្រុមហ៊ុន ចំនួន១០ម៉ឺនដុល្លារ និងស្រាថ្លៃៗជាច្រើនដបទៀត។
បណ្ដឹងរបស់លោក កឹម ជាតិ ត្រូវបានក្រសួង
មហាផ្ទៃ កំពុងបើកការស្រាវជ្រាវ និងស៉ើបអង្កេតយ៉ាងយកចិត្តទុកដាក់ហើយផ្ទេរភារកិច្ច
ពីអគ្គាធិការដ្ឋាន ទៅនាយកដ្ឋាននគរបាលព្រ
ហ្មទណ្ឌ ក្រោយរកឃើញរឿងវ៉ាវមួយចំនួន
ជាបទល្មើសព្រហ្មទណ្ឌ។
ចាំមើលតើនៅមានផ្កាយពី .ផ្កាយបី .ផ្កាយបួន. ណាខ្លះទៀតដែលប្រឈមមុខចំពោះផ្លូវច្បាប់.?? ដែលកន្លងមកអនុវត្តផ្ទុយ និងផ្លូវច្បាប់ធ្វើឲ្យអ្នករកស៊ីនិងពលរដ្ឋទឹកភ្នែក??។
សង្ឃឹមថាទៅមុខរដ្ឋាភិបាលអាណត្តិទី៧ នេះមិនយោគយល់ចំពោះអស់លោកមន្ត្រីពាក់ផ្កាយដែលពុករលួយធ្វើបាបរាស្ត្របំផ្លាញ ថវិការដ្ឋ ន្លងមកទេ៕