ព័ត៌មានជាតិ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា មន្ទីរព័ត៌មានខេត្ត បានដើរតួនាទីសំខាន់ឱ្យគណៈបញ្ជាការឯកភាពខេត្ត ចេញផ្សាយបន្ថែម ថ្ងៃទី 28 ខែ Dec ឆ្នាំ 2023 25 ចែករំលែក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា មន្ទីរព័ត៌មានខេត្ត បានដើរតួនាទីសំខាន់ឱ្យគណៈបញ្ជាការឯកភាពខេត្ត ក្នុងការគ្រប់គ្រងព័ត៌មានក្នុងខេត្តរបស់ខ្លួន ដើម្បីក្តាប់បានសភាពការណ៍ ហើយឆ្លើយតបរាល់ព័ត៌មានផ្សេងៗដែលអវិជ្ជមាន ហើយធ្វើការបកស្រាយឱ្យទាន់ពេលវេលា ដើម្បីគ្រប់គ្រងលើសាធារណៈមតិក្នុងខេត្ត និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។ការលើកឡើងបែបនេះរបស់ឯកឧត្តរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ និងអ្នកសារព័ត៌មានដែលកំពុងអនុវត្តការងារក្នុងខេត្ត នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរព័ត៌មាន ស្ថិតនៅក្នុង «តំបន់រដ្ឋបាលខេត្ត» ភូមិនិគមលើ ឃុំស្រទ្បប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ 25 ចែករំលែក