ព័ត៌មានជាតិ គណៈកម្មាធិការគណបក្សស្រុកសាមគ្គីមានជ័យ បានរៀបចំពិធីជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤.. ចេញផ្សាយបន្ថែម ថ្ងៃទី 15 ខែ Feb ឆ្នាំ 2024 17 ចែករំលែក នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មាធិការគណបក្សស្រុកសាមគ្គីមានជ័យ បានរៀបចំពិធីជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៃស្រុកសាមគ្គីមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ឆ្នាំង លោកជំទាវ កុប ម៉ារីយ៉ាស តំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម ជា ម៉ុង អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ បេក្ខជនសមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំទាំង០៩ ឯកឧត្តម លោកជំទាវ អនុប្រធានគណបក្សខេត្ត ឯកឧត្តម ប្រធាន អនុប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានស្រុក និងឃុំទាំង០៩ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក ឯកឧត្តម លោក លោកស្រី ភ្ញៀវកិត្តិយស និងលោក លោកស្រី សមាជិក សមាជិកា សមាសភាពចូលរួមសរុប ១២៥ នាក់ ស្រី ២៣ នាក់ នៅស្នាក់ការគណបក្សស្រុកសាមគ្គីមានជ័យ។ 17 ចែករំលែក