របាយការណ៍ ការដឹកជញ្ជូនឈើនៅក្នុងស្រុកឱរ៉ាល់សូមគោរពរាយការណ៍ជួន ថ្នាក់ដឹកនាំ ស្រុកឱរ៉ាល់ និងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺសូមគោរពជូនឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ
សូមគោរពរាយការណ៍ជួន ថ្នាក់ដឹកនាំ ស្រុកឱរ៉ាល់ និងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ
សូមគោរពជូនឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
លោកប្រធានមន្ទីរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ។
១, លោកមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ ។
២,លោកអធិការនគរបាលស្រុកឱរ៉ាល់។
៣,លោកអភិបាលស្រុកឱរ៉ាល់។
៤,ប្រធានផ្នែករដ្ឋបាលព្រៃឈើស្រុកអារ៉ាល់។
៥, លោកប្រធានដែនជម្រកសត្វព្រៃស្រុកឱរ៉ាល់ ។
របាយការណ៍ខាងក្រោម..
(ខេត្តកំពង់ស្ពឺ)÷ កាលពីយប់វេលាម៉ោង 05:08នាទីទាបភ្លឺថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៤ នៅត្រង់ចំណុច(ទេទឹកពុះ)មានរថយន្ត ធុនធំមួយគ្រឿងគ្មានស្លាកលេខ។ដែលប្រភពរាយការណ៍ថាមានការដឹកជញ្ជូនឈើ ដែលប្រភពទម្លាយទៀតថា លើកចេញពីចំណុច ជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្លងកាត់ស្នាក់ការបរិស្ថាន ៣កន្លែង គឺ(ស្នាក់ការរងជាំ)ស្នាក់ការរង(ទេទឹកពុះ) និង(ស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់)។ឆ្លងកាត់ អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ឆ្លងកាត់សាលាស្រុកឱរ៉ាល់ ឆ្លងកាត់បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ឆ្ពោះ តាមផ្លូវជាតិ ទៅខេត្តកំពង់ស្ពឺ។
តែគួរឲ្យសោកស្ដាយបំផុតដែលក្រុមការងារអ្នកសារព័ត៌មានយើងតាមផ្តិតយករូបភាព ដើម្បី យករូបភាពមកផ្សព្វផ្សាយតាមច្បាប់របបសារព័ត៌មាន និងតាមវិជ្ជាជីវៈអ្នកសារព័ត៌មានត្រឹមត្រូវតាមផ្លូវច្បាប់។ ក៏ប៉ុន្តែស្រាប់លេចមុខរថយន្តចំនួន៤គ្រឿងមកបិទ និងស្ទាក់មុខ រថយន្តរបស់អ្នកសារព័ត៌មានយើង មិនឲ្យតាមផ្តិតយករូបភាព និងតាមដានសកម្មភាពរថយន្តដឹកឈើនោះ មិនដឹងថា ទៅទម្លាក់នៅទីកន្លែងណាទេ។
ក៏ប៉ុន្តែប្រភពបានរាយការណ៍ថា ឈើទាំងអស់នោះ ទៅទម្លាក់នៅវត្តចាស់ ជិតកូនភ្នំមួយ ហើយមានការយាមកាមយ៉ាងតឹងរឹងបំផុត ដោយក្រុមពួកឧក្រិដ្ឋកម្ម បំផ្លាញព្រៃឈើនោះ។
សូមបញ្ជាក់ ថា បើតាមប្រភពច្បាស់ការ ថា (ឈ្មួញនៅប្រចាំស្រុកឱរ៉ាល់ មានតែម្នាក់ទេដែលធំជាងគេ ហើយមានលុយខ្លាំងណាស់ មិនខ្លាចបារមី មន្ត្រីរាជការ កងកម្លាំងណាទាំងអស់) ហើយឈើទាំងនោះ ត្រូវលើកដាក់លើកុងតឺន័រ ដើម្បីដឹកទៅលក់នៅក្រៅប្រទេសទៀត។
រថយន្តចំនួន៤គ្រឿងដែលមកស្ទាក់ រថយន្ត ក្រុមអ្នកសារព័ត៌មានយើងនោះ
ទី១, ម៉ាក់ ហ្វតរ៉ាប់ទ័រ ពណ៌សពាក់ស្លាកលេខ( កម្ពុជា.DY DORN 07 )។
២, កាមរី ពណ៌ស ពាក់ស្លាកលេខ( ភ្នំពេញ.2 AC 8744 )។
៣, កាមរីបាឡែន ពណ៌ ខ្មៅ (ភ្នំពេញព.2AJ 5608)។
៤, ឆា រលែត ពណ៌ស ពាក់ស្លាកលេខ(ភ្នំពេញ-2AW.3510) ។
សូមបញ្ជាក់ផងដែរថា ឯកសាររូបថតវីដេអូ និងស្លាកលេខ ក្រុមរថយន្តទាំងនេះនិងរូបភាពរថយន្តដែល ប្រភពរាយការណ៍ថាមានការសង្ស័យដឹកឈើខាងលើនេះ។
សូមឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធាន និងមន្ត្រីគ្រប់ជាន់ថ្នាក់ ក្នុងស្រុកឱរ៉ាល់ និងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ ជាពិសេសកងកម្លាំងរាជអាវុធហត្ថស្រុក, កងកម្លាំងរាវុធអាហត្ថ ខេត្ត និងកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមមេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ បន្ថែមដើម្បីកំណត់មុខសញ្ញា យកជនដែលបំផ្លាញ ជនដែលដឹកជញ្ជូន មកផ្ដន្ទាទោសតាមផ្លូវច្បាប់រដ្ឋបាលព្រៃឈើ។
ជាចុងក្រោយក្រុមអ្នកសារព័ត៌មាន និងមហាជនសង្ឃឹមយ៉ាងមុតមាំ ទៅលើកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់..ទាំងក្នុងស្រុកឱរ៉ាល់និង ទាំងខេត្តកំពង់ស្ពឺ។ប្រាកដជាស្រាវជ្រាវ រកឃើញនិងអនុវត្តតាមផ្លូវច្បាប់ ទៅលើបុគ្គលទាំងអស់នោះ។
ព្រោះថា កន្លងមក កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅក្នុងខេត្តកំពង់ស្ពឺតែងតែរក សន្តិភាព ជូនប្រជាពលរដ្ឋ រក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋបានល្អណាស់។
និងបង្ក្រាបបទល្មើសតូចធំបានច្រើន ហើយបទល្មើសទាំងអស់នោះ បានឈប់អស់ហើយ។ នៅតែឈ្មួញម្នាក់ដែលល្បីឈ្មោះនៅប្រចាំស្រុកឱរ៉ាល់នេះទេ មិនទាន់បង្ក្រាបបាន។
ចុងក្រោយសូមជូនពរដល់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តកំពង់ស្ពឺទាំងអស់ជួបតែសេចក្តីសុខ មានសុភមង្គលនិងមានសុខភាពល្អ៕