ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានអញ្ជើញនាំយកបច្ច័យ ចំនួន ១លានរៀល ប្រគេនព្រះចៅអធិការវត្តបឹងខ្នា ពិធីបុណ្យសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា
ក្នុងនាម ព្រះចៅអធិការវត្តបឹងខ្នារ ព្រមទាំង អាចារ្យ គណៈកម្មការវត្ត សូមថ្លែងអំណរគុណ និងប្រគេនពរ ឯកឧត្ដមបណ្ឌិត រួមនិងក្រុមការងារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងសមប្រកបជួបប្រទះនូវពុទ្ធមង្គលពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
បញ្ជាក់៖ កម្មវិធីបុណ្យប្រារព្ធនៅ ថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ៕