លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបើក«សង្ក្រាន្តស្រុកសាមគ្គីមានជ័យ» នៅវត្តឧត្តមសិរីរាជារាម (ហៅវត្តក្រាំងស្រម៉) ភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ
ដោយមានការអញ្ជើញចូលរួមពីសំណាក់ ព្រះគ្រូចៅអធិការវត្តក្រាំងស្រម៉ ព្រះសង្ឃ អភិបាលរងស្រុក ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំងបី សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ ប្រជាការពារភូមិ យុវជនសសយក យុវជនស្រលាញ់សន្តិភាព យុវជនស្ម័គ្រចិត្ត និងប្រជាពលរដ្ឋ ។
ក្នុងព្រិត្តការណ៍នៃកម្មវិធីបើកសង្ក្រាន្តនេះ ក៏មានការបង្ហាញរបាំត្រុដិ និងក្បាច់គុណល្បុក្កតោ រួមជាមួយល្បែងប្រជាប្រិយខ្មែរវាយក្អម និងការរាំលេងកំសាន្តផងដែរ។
ជាមួយគ្នានេះ លោកអភិបាលស្រុក បានប្រគេនបច្ច័យជូនព្រះសង្ឃចំនួន២០០,០០០រៀល,ឧបត្ថម្ភថវិកាជូនក្រុមឆៃយាំចំនួន៤០០,០០០រៀល, ក្រុមរបាំត្រុដិ ចំនួន៤០០,០០០រៀល និងក្រុមយុវជនល្បុក្កតោ ចំនួន៤០០,០០០រៀល, សរុប ១,៤០០,០០០ រៀល៕