ស្រុកកំពង់ត្រឡាច សង្ក្រាន្តឆ្នាំថ្មី នៅបរិវេណស្រុកកំពង់ត្រឡាច យប់ថ្ងៃទី១ មានរៀបចំ បាញ់កាំជ្រូចទទួលទេវតាឆ្នាំថ្មីចំនួនជាង២០០គ្រាប់ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ រីករាយសប្បាយចិត្ត រំភើបយ៉ាងខ្លាំងជាលើកទីមួយហើយ សម្រាប់ស្រុកកំពង់ត្រឡាច និងមានរៀបតំបន់ត្រជាក់ត្រជាក់ មានលេងល្បែងកំសាន្ត ល្បែងប្រជាប្រិយ តាមប្រពៃណីជាតិខ្មែរយើង ក្រោមការដឹកនាំរបស់លោក វ៉ន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុក និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៅក្នុងស្រុក មានអភិបាលរងនិងកងកម្លាំងទាំងបីប្រភេទ
សូមបញ្ជាក់ផងដែរថា នៅក្នុងបរិវេណសាលាស្រុកកំពង់ត្រឡាច បច្ចុប្បន្ននេះ គឺមាន សុភ័ណភាពស្រស់ស្អាតណាស់។ ក្រោមការដឹកនាំរបស់លោក វ៉ន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុក និងអភិបាលរងគ្រប់រូបនៅក្នុងស្រុក បានប្រឹងប្រែងយកចិត្តទុកដាក់ក្នុងកិច្ចការងារ គ្រប់ភារកិច្ចទាំងអស់ ធ្វើឲ្យប្រជាពលរដ្ឋគោរពស្រឡាញ់ ធ្វើឲ្យថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំកំពូលកំពូល ពេញចិត្ត ក្នុងការដឹកនាំ របស់លោក វ៉ន ស៊ីថា អភិបាល នៃគណៈអភិបាលស្រុក កំពង់ត្រឡាច និងអភិបាលរងគ្រប់រូបនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៅក្នុងស្រុក ជាពិសេសកងកម្លាំងទាំងបីប្រភេទ បានរក្សាសន្តិសុខ រក្សាសុវត្ថិភាពជូន ជូនថ្នាក់ដឹកនាំនិង ប្រជាពលរដ្ឋបានល្អ៕