ព័ត៌មានជាតិ ឈើប្រភេទស្ពុង ៤ប្រទះ មន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ គ្មានសមត្ថភាពបង្ក្រាបទេ ..បែរជាមន្ត្រីខាងខេត្តបាត់ដំបង បង្ក្រាបបាន សូមសរសើរ.. ចេញផ្សាយបន្ថែម ថ្ងៃទី 10 ខែ Jun ឆ្នាំ 2024 34 ចែករំលែក {ខេត្តបាត់ដំបង}÷ ប្រភពដែល អង្គភាព(របាយការណ៍ថ្មី)យើងទទួលបានយើងទទួលបាន ពីមន្ត្រីពាក់ព័ន្ធដែលបាន ការបង្ក្រាបរថយន្តធុនធំ មួយគ្រឿងដឹកឈើប្រណិត ប្រភេទស្ពង់ចំនួន៤ ប្រទះធំ កាលពី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៤ថា÷កម្លាំងមន្ត្រីឧទ្យានុរក្ស ប្រចាំការស្នាក់ការ ច្រកកង្អៀត បានហសការណ៍ ជាមួយកម្លាំងសមត្ថកិច្ច ប្រចាំការស្នាក់ការថ្មដា សហការ ជាមួយកម្លាំងអង្គការសម្ព័ន្ធ មិត្តសត្វព្រៃ(W.V)ប្រចាំការស្នាក់ការ ល្បាតច្រកចង្អៀតបានធ្វើការដេញបង្ក្រាបរថយន្តចំនួន១គ្រឿង ដែលមានទិសដៅចេញពី ខេត្តពោធិ៍សាត់ នឹងបន្តដំណើរឆ្លងកាត់ស្នាក់ការរងច្រកចង្អៀត កម្លាំង មន្ត្រីឧទ្យានុរៈ បាន ធ្វើការឃាត់ទុករថយន្តសណ្ដោងធុនធំចំនួន១ គ្រឿង។ឃាត់ នៅត្រង់ចំណុចភូមិសាស្ត្រមុខស្នាក់ការច្រកចង្អៀត ដែលមាននិយាមការ 0289169-1388894 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ជាក់ស្ដែង ក្រុមល្បាត របស់មន្ត្រីពាក់ព័ន្ធ បានត្រួតពិនិត្យមើលឃើញ ករណីរថយន្តសណ្ដោងរម៉កធុនធំ បានបង្កប់ឈើចំនួន ៤ សន្លឹក រួចកម្លាំងសមត្ថកិច្ច បានធ្វើការដកហូតវត្ថុតាងរួមមាន រថយន្តសណ្ដោងរម៉ក ធុនធំ ចំនួន១គ្រឿងម៉ាក (យីហាន់ដាយ) ពណ៌ខៀវ ពាក់ស្លាកលេខខាងមុខ (ត្បូងឃ្មុំ 3A-3400 )និងផ្លាកលេខខាងក្រោយ(ព្រះសីហនុ 4A-2829)។ទូរលេខចំនួនឈើដែលបានវាស់វែងបូកសរុប=-0,30×1,30×5,00×1=1,95ម៉ែត្រគូប។-0,30×1,30×9,00×1=3,51ម៉ែត្រគូប។-0,30×1,50×9,00×1=4,05ម៉ែត្រគូប។-0,30×1,60×9,00×1=4,32ម៉ែត្រគូប។សរុប មុខឈើទាំងអស់ចំនួន ៤សន្លឹកថ្មើនឹង ១៣,៨៣ ម៉ែត្រគូប។បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅស្នាក់ការរងច្រកចង្អៀត។សូមបញ្ជាក់ ថា ស្រុកវាលវែងខេត្តពោធិ៍សាត់ មិនធម្មតាឡើយ ក្រុមឈ្មួញ ទុច្ចរិតបំផ្លាញជាតិបំផ្លាញព្រៃធនធានធម្មជាតិ កាប់ឈើធំៗ លក់ទៅក្រៅប្រទេសអស់ហើយ។ ពួកក្រុមទាំងអស់នោះតែងតែវៀតទី យកដីព្រៃ របស់រដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត ជាក់ស្ដែងកន្លងមកថ្នាក់ជាតិបានដករហូតដីព្រៃជាច្រើនពាន់ហិចតាយកមកគ្រប់គ្រង និងមានការឃាត់ខ្លួន មនុស្សជាច្រើននាក់ដាក់ អនុវត្តតាមផ្លូវច្បាប់ជាច្រើននាក់ដែរ។តើអស់លោកមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលស៊ីប្រាក់ខែរដ្ឋ ដែលរាស្ត្របង់ពន្ធជូននោះ តើកំពុងធ្វើអ្វី??មិនបង្ក្រាប បែរជាឲ្យមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង បង្ក្រាបបាននោះ??។សូមថ្នាក់ដឹកនាំកំពូលៗជួយត្រួតពិនិត្យមើលមន្ត្រីជំនាញពាក់ព័ន្ធក្នុងកិច្ចការការងារថែរក្សាការពារធនធានធម្មជាតិនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ផងទាន។បើទុកក៏មិនចំណេញទេនោះ ដកចេញទៅក៏វាមិនខាតអ្វីដែរទុកឱ្យមន្ត្រីដែល គេមានសមត្ថភាព ដែលគេមានឆន្ទៈស្នេហាជាតិពិតប្រាកដបម្រើការវិញទៅវាល្អជាង៕ 34 ចែករំលែក