ព័ត៌មានជាតិ ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច សរុបទាំងអស់មានចំនួន ១៩ រូប ចេញផ្សាយបន្ថែម ថ្ងៃទី 14 ខែ Jun ឆ្នាំ 2024 19 ចែករំលែក (ខេត្តកំពង់ឆ្នាំង)÷ពិធី ប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច អាណត្តិទី៤ ថ្ងៃសុក្រ ៨ កើត ខែជេស្ឋឆ្នាំរោងច ឆស័ក ព,ស,២៥៦៨ស្រុកកំពង់ត្រឡាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៤។ប្រធានក្រុមប្រឹក្សាស្រុកនិងសមាជិកក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច សរុបទាំងអស់មានចំនួន ១៩ រូប។កម្មវិធីនេះ ប្រព្រឹត្តទៅបានយ៉ាងរលូន ក្រោមអធិបតីភាព ឯកឧត្តម ឈិង សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឲ្យ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈ អភិបាលខេត្ត និង ប្រធានមន្ទីរជុំវិញខេត្ត និងអស់លោកមន្ត្រីរាជការក្នុងស្រុកកំពង់ត្រឡាច ក្រុមប្រឹក្សាឃុំលោកមេឃុំ និងកងកម្លាំងទាំងបីប្រភេទ។នៅក្នុងឱកាសនោះ លោក វ៉នស៊ីផា អភិបាល នៃគណៈអភិបាល ស្រុក កំពង់ត្រឡាច បានឡើងអានសន្ទរកថាស្វាគមន៍ចំពោះ អង្គពិធី និងគោរពរាយការណ៍ជូន ឯកឧត្តម អភិបាលរងខេត្ត និងមន្ត្រីរាជការទាំងអស់ ដែលបានអញ្ជើញមកចូលរួម ពីស្ថានភាព កិច្ចការការងារនៅក្នុងស្រុក។ពេលនោញ ឯកឧត្តម ឈិង សេងងួន បានអបអរសាទរនិងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តកំពង់ឆ្នាំងឲ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត ដោយត្រូវតែខិតខំបម្រើផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ដោយពូជសាសន៍ និងប្រកាន់និន្នាការនយោបាយ។ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ៕ 19 ចែករំលែក