ព័ត៌មានជាតិ យកថវិការបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីប្រគល់ជូនគណកម្មាការសាលាបឋមសិក្សាឡពាង ចេញផ្សាយបន្ថែម ថ្ងៃទី 27 ខែ Jun ឆ្នាំ 2024 11 ចែករំលែក {ខេត្តកំពង់ឆ្នាំង}÷នាព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក វន ស៊ីផា អភិបាល នៃគណ:អភិបាលស្រុកកំពង់ត្រឡាច បានអមដំណើរ ឯកឧត្តម គឹម វាសនា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារ នាំយកថវិការបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីប្រគល់ជូនគណកម្មាការសាលាបឋមសិក្សាឡពាង សម្រាប់កសាងរបងសាលា នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ៕ 11 ចែករំលែក