តាំងពីកាន់តំណែងអភិបាលស្រុកកំពង់ត្រឡាចមកលោក វន សុីផា បានកសាងអភិវឌ្ឍន៍តុបតែង ក្នុងបរិវេណសាលាស្រុកបានល្អ..
{ស្រុកកំពង់ត្រឡាច}÷នាព្រឹកថ្ងៃចន្ទ ៣ កើត ខែអាសាឍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុក បានចុះពិនិត្យមើលការបម្រើសេវាជូនប្រជាពលរដ្ឋ និងពិនិត្យមើលសោភ័ណ្ឌភាព នៅក្នុងការិយាល័យច្រកចេញចូលតែមួយ។
សូមបញ្ជាក់ផងដែរថា ទីតាំងទីធ្លាបរិវេណ ជុំវិញសាលាស្រុក ក៏ដូចជាក្នុងទីធ្លា សាលាស្រុក មានការតុបតែងមានការអភិវឌ្ឍ ស្រស់ស្អាត សុភ័ណភាព និងគុណភាពបន្ថែមទៀត ក្រោមការដឹកនាំរបស់ លោក វ៉ន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច រួមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់នៅក្នុងស្រុក៕