ព័ត៌មានជាតិ ការដាក់ដេញថ្លៃផ្លូវបេតុងអាមេចំនួន៣ខ្សែ ក្នុងឃុំទាំង៣ គឺ..ដេញថ្លៃបានដោយរលូន ត្រឹមត្រូវតាមផ្លូវច្បាប់ គ្មានអ្វីគួរឱ្យកត់សម្គាល់ឡើយ… ចេញផ្សាយបន្ថែម ថ្ងៃទី 11 ខែ Jul ឆ្នាំ 2024 81 ចែករំលែក {ខេត្តកំពង់ចាម}÷ សូមចូលរួមអបអរសាទរ សម្រាប់ ឃុំ ទងត្រឡាច, ឃុំខ្លាសរ និងឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់កំពង់ចាម ដែលទទួលបានផ្លូវបេតុងអាមេចំនួន៣ខ្សែរ បន្ថែមទៀតសម្រាប់ឆ្នាំ២០២៤ នេះ។ប្រទេសមានសន្តិភាព មានការអភិវឌ្ឍ នៅតាមឃុំនីមួយៗ ទូទាំងប្រទេសកម្ពុជា កំពុងតែសាងសង់ផ្លូវក្រាលគ្រោះក្រហម.. ផ្លូវប៉េតុងអាមេ..និងឈានទៅដល់ផ្លូវកៅស៊ូ ថែមទៀតផង..។អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំ តែងតែសង្កេតមើលឃើញថា ..ម្ចាស់គម្រោង គឺ លោកមេឃុំ បានដាក់សំណើរ ស្នើសុំគម្រោងធ្វើផ្លូវ ឬជួសជុលផ្លូវ ពីផ្លូវដីសរ ទៅជាផ្លូវក្រាលគ្រោះក្រហមបែបធម្មជាតិ.. ពីផ្លូវក្រាលគ្រោះក្រហម បែបធម្មជាតិ.. ទៅជាផ្លូវបេតុង….។និងកន្លែងខ្លះទៀត ធ្វើផ្លូវកៅស៊ូតែម្ដង.. ហើយផ្លូវនីមួយៗដែលបានសាងសង់ មានដាក់ផ្លាកសញ្ញា បង្គោលភ្លើងសូឡារបំភ្លឺផ្លូវ ថែមទៀតផង។ជាពិសេសសម្រាប់ខេត្តកំពង់ចាម នេះ តែម្ដង មានការអភិវឌ្ឍ មិនចេះឈប់ គឺអភិវឌ្ឍន៍រហូត..។ជាក់ស្ដែងនៅព្រឹកថ្ងៃទី១១ ខែ ខែកក្កដា ឆ្នាំ២០២៤ នេះ នៅក្នុងទឹកដី ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានដាក់ គម្រោង ដេញថ្លៃ មូលនិធិឃុំ ផ្លូវបេតុងអាមេ ចំនួន៣ខ្សែរ នៅក្នុងឃុំខាងលើ។ពិធីនេះ បានប្រារព្ធធ្វើឡើងនៅទីកន្លែង សាលាឃុំ ទងត្រឡាច ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមអធិបភាព លោក ឡី មិច នាយករងរដ្ឋបាលខេត្តកំពង់ចាម នឹងមន្ត្រីសាលាស្រុកស្រីសន្ធរ មន្ត្រីបច្ចេកទេស លោកមេឃុំ ក្រុមប្រឹក្សាឃុំ ថែមទាំងមានកម្លាំងសមត្ថកិច្ចនគរបាល និងកម្លាំងកងរាជអាវុធហត្ថ បានចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ នឹងធ្វើចរាចរណ៍ ជូនបងប្អូនខាងក្រុមហ៊ុន ដែលមកដាក់សំណើដេញថ្លៃ នៅក្នុងបរិវេណសាលាឃុំ ទងត្រឡាច មានរបៀបរៀបរយល្អប្រសើរខ្លាំងណាស់។ហើយក្រុមហ៊ុនជាច្រើនក្រុមហ៊ុន ដែល ចូលរួមក្នុងការដេញថ្លៃ គឺមានឯកសារ គ្រប់គ្រាន់ ត្រឹមត្រូវ តាមផ្លូវច្បាប់ទាំងអស់ ទើបគណៈកម្មការ ដែលមាន លោកនាយករងរដ្ឋបាល អនុញ្ញាត ឲ្យចូល ដាក់ឯកសារដេញថ្លៃ ក្នុងបរិវេណ សាលាឃុំនេះ។នៅក្នុងពិធីដេញថ្លៃនេះ លោក ឡី មិច នាយករងរដ្ឋបាលខេត្តកំពង់ចាម បានមានប្រសាសន៍ ថា សូមឱ្យក្រុមហ៊ុន មកដេញថ្លៃ ត្រូវមានឯកសារ គតិយុទ្ធត្រឹមត្រូវ ហើយ ក្រុមហ៊ុន ត្រូវតែមានសម្ភារៈគ្រប់គ្រាន់ ក្នុងការសាងសង់ ធ្វើផ្លូវ ពេលដែលក្រុមហ៊ុនណាដេញថ្លៃបាន…។ ហើយការចូលរួម ដេញថ្លៃ សូមឱ្យមានរបៀបរៀបរយគោរពវិន័យ ក្នុងអង្គប្រជុំ បើកគម្រោងដាក់ឲ្យដេញថ្លៃនេះ។សូមបញ្ជាក់ផងដែរថា ផ្លូវដែលបានសាងសង់រួច គឺប្រជាពលរដ្ឋរីករាយសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការធ្វើដំណើរចរាចរណ៍ទៅមក គឺទទួលយកដោយពេញចិត្ត…ពោល{មិនដែលមានការតវ៉ា ទៅម្ចាស់គម្រោង ឬទៅក្រុមហ៊ុន មួយណាឡើយ}។អង្គភាព សារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំ សង្កេតឃើញថា ការដាក់ឲ្យដេញថ្លៃធ្វើផ្លូវបេតុងអាមេចំនួន៣ខ្សែ ក្នុងឃុំទាំង៣ខាងលើនេះ ឃើញថា ប្រព្រឹត្តទៅដោយរលូន គ្មានអ្វីគួរឲ្យកត់សម្គាល់ឡើយ ..គឺការដាក់ដេញថ្លៃ ទៅតាមលំដាប់ លំដោយ ត្រឹមត្រូវតាមផ្លូវច្បាប់។នៅក្នុងអង្គប្រជុំនេះ មានមន្ត្រីរាជការ ដែលបានចូលរួម គឺមានឯកសណ្ឋានត្រឹមត្រូវ។ហើយនៅក្នុងអង្គប្រជុំនោះមានប្រដាប់បំពងសំឡេង គឺ(មេក្រូ)..។ហើយបើតាមសង្កេតមើលថែមទៀត ក្រុមហ៊ុននីមួយៗដែលបានមកដាក់ដេញថ្លៃ គឺ ជាក្រុមហ៊ុន ស្របច្បាប់ត្រឹមត្រូវ ជាក្រុមហ៊ុន ដែលមានគ្រឿងចក្រ មានសម្ភារៈគ្រប់គ្រាន់ក្នុងការធ្វើផ្លូវ។អង្គភាពសារព័ត៌មាន(របាយការថ្មី)យើងខ្ញុំ បានសង្កេត ឃើញថា ហើយក៏ដូចបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានលើកឡើងថា នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់លោកអភិបាលស្រុកស្រីសន្ធរ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម គឺបានរកសន្តិភាព រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ មានការអភិវឌ្ឍ និងដឹកនាំខេត្តបានល្អប្រសើរ។ប្រជាពលរដ្ឋ នៅតាមភូមិនិមួយៗ នឹងឃុំនិមួយៗ មានការរីករាយសប្បាយចិត្តអបអរសាទរយ៉ាងខ្លាំងចំពោះ អាជ្ញាធរស្រុកស្រីសន្ធរ និង អាជ្ញាធរគ្រប់ជាន់ថ្នាក់ខេត្តកំពង់ចាម ជាពិសេស អរគុណដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម តែម្ដង ហើយនឹងជាពិសេសទៅទៀតនោះ គឺ សូមថ្លែងអំណរអរគុណ និងដឹងគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលទម្លាក់ថវិកា ឃុំ តាមការស្នើរសុំ របស់លោកមេឃុំ ដែលបានស្នើសុំ ក្នុងការអភិវឌ្ឍន៍ធ្វើផ្លូវថ្នល់ តាមមូលដ្ឋានរបស់គាត់ ជូនពួកគាត់…។ទាំងអស់នេះហើយ ដែលធ្វើប្រជាពលរដ្ឋទាំងអស់គ្នាគាំទ្រអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអរគុណសន្តិភាព អរគុណប្រមុខរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់។អង្គភាព សារព័ត៌មាន(របាយការណ៍ថ្មី) ការចុះផ្សាយនេះ ក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍ សហគមន៍ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលជារាជរដ្ឋាភិបាលស្របច្បាប់ ដែលពលរដ្ឋបោះឆ្នោតជូន។ហើយសូមបញ្ជាក់បន្ថែមទៀតថា នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គឺមានការអភិវឌ្ឍល្អប្រសើរខ្លាំងណាស់។ជាពិសេស ពលរដ្ឋអាចធ្វើស្រូវពីរទៅបីរដូវបាន ខណៈដែលអាជ្ញាធរផ្ដល់ ប្រឡាយមេទឹកបានជាច្រើនកន្លែង ក្វែងខ្វាត់ជូន ពួកគាត់៕ ដោយលោក សុត ធីម ចាងហ្វាង(របាយការណ៍ថ្មី)031 939 5555/071 999 5 888 81 ចែករំលែក