ព័ត៌មានជាតិ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដាក់ចេញគោលការណ៍គន្លឹះចំនួន៥ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការងារ… ចេញផ្សាយបន្ថែម ថ្ងៃទី 11 ខែ Jul ឆ្នាំ 2024 22 ចែករំលែក (កំពង់ចាម) ៖ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។លើកឡើងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ដែលបានរួមសហការគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការ អនុវត្តការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការបម្រើសេវាសាធារណៈកន្លងមកដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍គន្លឹះសំខាន់ៗ ចំនួន ៥ចំណុច រួមមាន:១-ពង្រឹងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ២-ពង្រឹងការអនុវត្តការងារផែនការ ៣ឆ្នាំរកិល៣.ត្រៀមរៀបចំប្រារព្ធពិធីអបអរសាទរ “ព្រែកជីកហ្វូណន-តេជោ”៤.ការពង្រឹងសមត្ថភាពមន្ត្រី៥.ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ។ល។សូមបញ្ជាក់ ក្នុងទឹកដីខេត្ត កំពង់ចាម ក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ឃើញថា បច្ចុប្បន្ន មានការអភិវឌ្ឍន៍មានការរីកចម្រើន ជាពិសេសមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៅក្នុងខេត្ត បានយកចិត្តទុកដាក់ ក្នុងកិច្ចការការងារបម្រើប្រជាពលរដ្ឋ៕ 22 ចែករំលែក